ព័ត៌មាន

ស្មាតហ្វូន Samsung Sunrise Gold Galaxy S9 បង្ហាញខ្លួននៅក្នុងសហរដ្ឋអាមេរិក

នៅសប្តាហ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បន្ថែមនូវពណ៌ថ្មីពីរពណ៌ទៀតគឺស្មាតហ្វូន Galaxy S9 និង​Galaxy S9+ គឺពណ៌ Burgundy Red និង​ Sunrise Gold ។សម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិកនោះ ស្មាតហ្វូននេះគឺមានតែពណ៌ Sunrise Gold តែប៉ុណ្ណោះ។

image

ស្មាតហ្វូន Samsung Sunrise Gold Galaxy S9 ថ្មីនេះនឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងពណ៌  Midnight Black, Coral Blue ឬ Lilac Purple ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការលក់នៅឡើយទេ៕