ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Lenovo Z5 ដែលមានគែមស្តើងបំផុតបង្ហាញខ្លួននៅថ្ងៃទី 5 ខែមិថុនា

ពេលនេះ ព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មី Lenovo Z5 បង្ហាញខ្លួននៅលើ Weibo ហើយ។ ស្មាតហ្វូននេះបែកធ្លាយដំបូងជាមួយនឹងគែមរបស់វា ក្រោយមកទៀតក៏ជាគំនូសព្រាង ហើយពេលនេះយើងអាចដឹងអំពីថ្ងៃនៃការប្រកាសបង្ហាញខ្លួនរបស់វាហើយ។

imageimage

ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 5 ខែមិថុនាខាងមុខនេះ នេះបើតាមការបញ្ជាក់របស់លោក Chang Cheng ដែលអនុប្រធានរបស់ក្រុមហ៊ុន Lenovo នោះ។ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅទីក្រុងប៉េកាំងនៅវេលាម៉ោង 2 PM ៕