ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 9 នឹងមានរ៉េមទំហំ 8GB/512GB

តាមពាក្យចចាមអារ៉ាមថ្មីបំផុតបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាផ្តល់ជម្រើសសម្រាប់ស្មាតហ្វូន Galaxy Note 9 ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 512GB ក្នុងការប្រើប្រាស់។ ព័ត៌មាននេះត្រូវទម្លាយដោយ Ice Universe ដែលជាអ្នកតាមដាន និងទម្លាយនូវព័ត៌មានរបស់ក្រុមហ៊ុន Samsung នោះ។

image

យ៉ាងណាមិញ ប្រភពនេះមិនទម្លាយអំពីទីផ្សាររបស់ស្មាតហ្វូននេះដែលនឹងត្រូវដាក់លក់នោះទេ ប៉ុន្តែវាមានពាក្យចចាមអារ៉ាមជាច្រើនផ្សេងទៀតដែលបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 64/128GB/256GB សម្រាប់ប្រើប្រាស់ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8 តែប៉ុណ្ណោះ៕