ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy A9 Star និង A9 Star Lite នឹងអាចកម្មង់ទិញមុននៅថ្ងៃនេះ

តាមការបញ្ជាក់នៅក្នុងរូបភាព Poster ដែលបែកធ្លាយមួយបញ្ជាក់ថា ស្មាតហ្វូន Samsung Galaxy A9 Star Lite នឹងអាចធ្វើការកម្មង់ទិញបានចាប់ផ្តើមពីថ្ងៃទី 2 ខែមិថុនានេះ។ ស្មាតហ្វូននេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 7 ខែមិថុនា ហើយការកម្មង់ទិញមុននឹងចាប់ផ្តើមនៅថ្ងៃទី 14 ខែមិថុនានេះ។

image

ស្មាតហ្វូន Samsung Galaxy A9 Star នឹងមានអេក្រង់ទំហំ  6.28-inch display, 4GB/64GB memory config និងថាមពលថ្ម 3,700mAh ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 24MP+16MP dual rear camera setup និងកាមេរ៉ាខាងមុខទំហំ 16MP selfie ។ ស្មាតហ្វូននេះមានតម្លៃ  CNY 3,500 ($545/€465) ៕