Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ស្មាតហ្វូនស៊េរីថ្មី LG Stylo 4 នឹងបង្ហាញខ្លួនជាមួយអេក្រង់ 6.2’’ និង Android 8.1 Oreo

June 24
02:22 pm 2018
Like and Share this page:

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា LG ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា LG Stylo 4 ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 450 SoC ដែលមានអង្គគណនា octa-core, 1.8GHz processor និងអេក្រង់ 6.2-inch display ដែលមានកម្រិតភាពច្បាស់ 2160 × 1080 pixel  រ៉េមទំហំ 2GB និងម៉េមូរីទំហំ 32GB ថែមទៀត។

image

ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP ។ វាក៏ប្រើប្រាស់ជាមួយនឹងប៊ិក Stylus Pen និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយ និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo OS ។ ស្មាតហ្វូននេះមានថាមពលថ្ម  3,300mAh ។

image

ស្មាតហ្វូននេះក៏ប្រើប្រាស់នូវមុខងារ Screen off Memo និង  GIF Capture និងប្រព័ន្ធ NFC រួមជាមួយនឹង Qlens ផងដែរ។ ស្មាតហ្វូននេះនឹងលក់នៅក្នុងតម្លៃ $179  ហើយវាអាចរកទិញបាននៅ  MetroPCS ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2023
Yesterday : 12891
This Month : 211059
Last Month : 436284
Total Visitor : 28165631