ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi បញ្ជាក់ថា ថេប្លេតស៊េរីថ្មី Mi Pad 4 នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm's Snapdragon 660 SoC ។ រូបភាព Teaser របស់វាត្រូវចែករំលែកនៅលើ Weibo របស់ក្រុមហ៊ុននេះ។
នៅលើការបង្ហោះនៅក្នុង Weibo ក៏មានការលើកឡើងអំពី”smart game acceleration” ដែលមានន័យថាឧបករណ៍នេះនឹងប្រើប្រាស់នូវមុខងារ optimizations សម្រាប់ផ្តល់នូវការលេងហ្គេមកាន់តែអស្ចារ្យបំផុត។ ថេប្លេតនេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 13MP/5MP និងថាមពលថ្ម 6,000mAh ៕