ព័ត៌មាន

តម្លៃ និងកាលបរិច្ឆេទរបស់ស្មាតហ្វូន Oppo Find X ត្រូវទម្លាយហើយ!

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo រៀបចំនូវព្រឹត្តិការណ៍មួយនៅក្នុងប្រទេសចិននៅថ្ងៃនេះសម្រាប់ការប្រកាសបង្ហាញស្មាតហ្វូន Find X ដូចដែលបានសន្យាកាលពីដើមសប្តាហ៍នេះ។ សម្រាប់ការប្រកាសបង្ហាញវត្តមានជាផ្លូវការនៅក្នុងទីក្រុងប៉ារីស ស្មាតហ្វូននេះមានតម្លៃ €999 នៅសហភាពអ៊ឺរ៉ុប ហើយពេលនេះវាមានការទម្លាយអំពីតម្លៃ និងកាលបរិច្ឆេទនៃស្មាតហ្វូន  Lamborghini Edition របស់ Oppo Find X ហើយ។

image

ស្មាតហ្វូន  Oppo Find X មានរ៉េមទំហំ 8GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB និង 256GB ។ ស្មាតហ្វូននេះមានពណ៌ Bordeaux Red ​និង Glacier Blue ហើយសម្រាប់ស្មាតហ្វូនដែលពិសេសនេះមានឈ្មោះហៅថា Super Flash Edition​ដែលនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Super VOOC charging ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 SoC មុខងារ Oppo FaceKey feature សម្រាប់បច្ចេកវិទ្យាស្កេនមុខ បច្ចេកវិទ្យា AI និង Color OS 5.1 នៅលើ Android Oreo 8.1 នោះ។

image

ស្មាតហ្វូននេះអាចធ្វើការកម្មង់ទិញមុនបាន ហើយសម្រាប់ការលក់ Flash Sale គឺនៅថ្ងៃទី 13 ខែកក្កដានេះ។ ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួនលក់ជាផ្លូវការតែម្តងនៅក្នុងខែសីហា។ តម្លៃនៅក្នុងប្រទេសចិនគឺមានតម្លៃ CNY4,999 សម្រាប់ទំហំ  8/128 GB (ប្រហែលជា $750/€650) ខណៈពេលដែលស្មាតហ្វូន  Lamborghini Edition មានតម្លៃប្រហែលជា $1,500/€1,300 ៕