ព័ត៌មាន

ស្មាតហ្វូន Honor 9i ពណ៌ស្វាយនឹងបង្ហាញខ្លួននៅសប្តាហ៍ក្រោយនេះ

ស្មាតហ្វូនស៊េរីថ្មី  Honor 9i ប្រកាសបង្ហាញខ្លួននៅដើមខែនេះជាមួយនឹងស្មាតហ្វូន Honor Play ។ ស្មាតហ្វូននេះមាន Notch ហើយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 2MP នៅខាងក្រោយ ហើយវាប្រើប្រាស់នូវបច្ចេកវិទ្យា GPU Turbo tech ផងដែរ។ ស្មាតហ្វូននេះមានពណ៌ដូជជា Black, Blue, Purple, Lime ហើយស្មាតហ្វូនពណ៌ស្វាយនេះនឹងបង្ហាញខ្លួននៅខែសបា្តហ៍ក្រោយនេះ។

 image

image

ស្មាតហ្វូនស៊េរីថ្មីពណ៌ស្វាយ  Purple នេះមានរ៉េមទំហំ 4GB និងម៉េមូរីទំហំ 64GB ។ ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 2 ខែកក្កដានៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះមានតម្លៃ CNY 1,399 ($210) ។ ស្មាតហ្វូន  Honor 9i  នឹងបង្ហាញខ្លួនឆាប់ៗនេះជាមួយនឹងស្មាតហ្វូន Honor 9X នៅក្នុងប្រទេសឥណ្ឌាផងដែរ៕