ព័ត៌មាន

ក្រុមហ៊ុន Sony Mobile ធ្វើការស៊ើបអង្កេតទៅលើប្រតិបត្តិការរបស់ខ្លួននៅក្នុងអាព្រិក ទួរគី និងមជ្ឈឹមបូព៌ា

ថ្មីៗនេះ តាមការបញ្ជាក់របស់ Evan Blass អោយដឹងថា ក្រុមហ៊ុន Sony Mobile នឹងធ្វើការរៀបចំស៊ើបអង្កេតផ្ទៃក្នុងនៅក្នុងមជ្ឈឹមបូព៌ា ទួរគី និងទីផ្សារជាច្រើននៅអាព្រិក។ វាមានការទស្សន៍ទាយថា ក្រុមហ៊ុននេះនឹងបិទទៅលើប្រតិបត្តិការផ្នែកអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅត្រឹមខែតុលាខាងមុខនេះនៅក្នុងប្រទេសជាច្រើន។

image

image

តាមការបញ្ជាក់របស់ Counterpoint អោយដឹងថា វាមានការកើនឡើងយ៉ាងខ្លាំងទៅលើចំណែកទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននៅក្នុងតំបន់អាព្រិក និងមជ្ឈឹមបូព៌ា។ នៅក្នុងត្រីមាសទី 1 ឆ្នាំ ២០១៨ វាមានកំណើន  36% បើធៀបជាមួយនឹង 15% នៅក្នុងត្រីមាសទី 1 ឆ្នាំ ២០១៧ នោះ។ ចំណែកការលក់ផលិតផល Xperia របស់ក្រុមហ៊ុន Sony ក៏នៅមានសភាពយឺតខ្លាំងផងដែរ៕