ព័ត៌មាន

ក្រុមហ៊ុនGrab​ ណែនាំមូលដ្ឋានយុទ្ធសាស្ត្របើកចំហក្នុងការបង្កើតកម្មវិធីទូរស័ព្ទដ៏អស្ចារ្យមួយដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់អាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីថ្ងៃទី ១១ ខែ​ កក្កដា​ ឆ្នាំ ២០១៨ – ក្រុមហ៊ុន Grab ថ្ងៃនេះបានប្រកាសជាផ្លូវការនូវ GrabPlatform ដែលជាផ្នែកនៃ មូលដ្ឋានយុទ្ធសាស្ត្របើកចំហដើម្បីបង្កើតកម្មវិធីទូរស័ព្ទដ៏អស្ចារ្យមួយដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់អាស៊ីអាគ្នេយ៍។

 Grab នឹងបន្ថែមសេវាកម្មប្រើប្រាស់ប្រចាំថ្ងៃបន្ថែមទៀតទៅក្នុងកម្មវិធីទូរស័ព្ទដៃ Grab រួមជាមួយដៃគូល្អបំផុត ដែលអាចប្រើ GrabPlatform ដើម្បីបញ្ចូលសេវាកម្មរបស់ពួកគេទៅក្នុងGrab ។

 image

ដៃគូទាំងអស់អាចពង្រីកខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតនៅទូទាំងអាស៊ីអាគ្នេយ៍ដោយប្រើប្រាស់ GrabPlatform ដែលជាមូលដ្ឋានរបស់អ្នកប្រើប្រាស់ Grab និងប្រព័ន្ធទំនាក់ទំនងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាបណ្តុំ API ដែលអាចឱ្យដៃគូទទួលបានសមាសភាគនៃបច្ចេកវិទ្យារបស់ Grab ដូចជាការដឹកជញ្ជូន និងការទូទាត់ប្រាក់។

 image

លោក Anthony Tan ជានាយកប្រតិបត្តិក្រុម និងជាសហស្ថាបនិករបស់ Grab បានឱ្យដឹងថា “GrabPlatform ធ្វើការបង្កើនតម្លៃផ្នែកសេដ្ឋកិច្ចសម្រាប់ទូទាំងអាស៊ីអាគ្នេយ៍។ ហើយនេះលើសពីអ្វីដែលពួកយើងអាចបង្កើតសម្រាប់ខ្លួនយើងផ្ទាល់ទៅទៀត។”

 image

Grab ក៏បានប្រកាសពីសេវាកម្មថ្មីរបស់ខ្លួនគឺ GrabFresh ដែលជាសេវាកម្មបំពេញតម្រូវការលើការដឹកជញ្ជូនគ្រឿងទេស។ មាននៅក្នុងកម្មវិធីទូរស័ព្ទដៃរបស់Grab GrabFreshគឺជាការរួមបញ្ចូលទៅក្នុង GrabPlatform ដោយចាប់ដៃគូជាមួយក្រុមហ៊ុន HappyFresh ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងទេសលេខ ១ នៅអាស៊ីអាគ្នេយ៍។ ចាប់ពីខែនេះទៅ Grab ពង្រីកខ្លួនទៅជាអ្នកផ្តល់សេវាផ្គត់ផ្គង់នៅក្នុងក្រុមគ្រួសារដ៏ធំបំផុតនៅក្នុងតំបន់ និង បោះមួយជំហានឆ្ពោះទៅមុខទៀតដើម្បីក្លាយខ្លួនជាកម្មវីធីផ្គត់ផ្គង់សេវាកម្មប្រចាំថ្ងៃដ៏អស្ចារ្យនៅអាស៊ីអាគ្នេយ៍។

 image

ចក្ខុវិស័យរបស់ Grab គឺផ្តល់កម្មវិធីទូរស័ព្ទដ៏អស្ចារ្យមួយក្នុងការបំពេញតម្រូវការប្រចាំថ្ងៃទៅក្នុងកម្មវិធីទូរស័ព្ទGrab ដែលមានស្រាប់​។​ អតិថិជននឹងទទួលបានបទពិសោធន៍ថ្មី ដែលGrabផ្តល់ឱ្យមិនត្រឹមតែសេវាកម្ម ប៉ុន្តែព័ត៌មាន ទាក់ទងទៅនឹងតម្រូវការ។ ដោយគ្រាន់តែចុចលើប៉ូតុងមួយនៅលើ ផ្ទាំង home screen ថ្មីរបស់ Grab អ្នកអាចធ្វើការទូទាត់និងជ្រើសរើសសេវាកម្មប្រចាំថ្ងៃបានទាំងអស់ រួមបញ្ចូលទាំងមុខងារ newsfeed អាចឱ្យអ្នកប្រើប្រាស់ស្វែងរកទីតាំងនៅក្នុងទីក្រុងរបស់ពួកគេ ជាមួយមតិពីអតិថិជនដទៃទៀតនិងព័ត៌មានសំខាន់ៗទៀត ដូចជា កន្លែងវិហារអ៊ីស្លាមជិតបំផុតអំឡុងពេលពិធីបុណ្យ Ramadan ឬ សូម្បីតែពិន្ទុបាល់ទាត់ចុងក្រោយបង្អស់នៅក្នុង ការប្រកួតបាល់ទាត់ពិភពលោក (World Cup)។

 image

ដំណើរការរបស់ GrabPlatform នេះកើតឡើងនៅក្នុងឆ្នាំដ៏សំខាន់មួយរបស់Grab

  • Grab បានដឹកអ្នកដំណើរចំនួន ២ ពាន់លានដង គិតត្រឹមថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០១៨ ។ វាត្រូវការរយៈពេល ៥ ឆ្នាំនិង ៤ ខែដើម្បីឈានដល់ការធ្វើដំណើរចំនួន ១ ពាន់លាន ហើយ១ពាន់លានអ្នកទៀត ក្នុងពេលមិនដល់ជាង ៩ ខែនោះទេ។

  • Grab នឹងក្លាយជាក្រុមហ៊ុនអាស៊ីអាគ្នេយ៍ដំបូងគេដែលទទួលបានប្រាក់ចំណូលចំនួន ១ ពាន់លានដុល្លារនៅចុងឆ្នាំ ២០១៨

  • ការដឹកជញ្ជូននៅតែលូតលាស់យ៉ាងឆាប់រហ័សដោយមានបរិមាណទំនិញសរុប (GMV) ច្រើនជាងពីរដងក្នុងរយៈពេល ១២ ខែចុងក្រោយ

  • មានការកើនឡើងយ៉ាងរហ័សនូវមុខជំនួញថ្មីៗ។ GrabFood នឹងពង្រីកអាជីវកម្មពី២ទៅ៦ប្រទេស នៅត្រីមាសទី២ ដោយបានរីកចម្រើន៩ដងក្នុង បរិមាណទំនិញសរុប (GMV) នៅរយៈពេល១២ខែចុងក្រោយនេះ

  • ក្នុងរយៈពេល៥ខែ (ចាប់ពីខែមករាដល់ខែឧសភា ឆ្នាំ២០១៨)​ Grab Financial មានកំណើនការទូទាត់ប្រាក់ច្រើនជាង២ដង។ GrabFinancial បច្ចុប្បន្នជាមូលដ្ឋានទូទាត់ប្រាក់តាមទូរស័ព្ទដៃធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

 លោក Anthony Tan ជានាយកប្រតិបត្តិក្រុម និងជាសហស្ថាបនិករបស់ Grab បានឱ្យដឹងថា «ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងមកនេះ យើងបានខិតខំប្រឹងប្រែងដើម្បីកែលម្អបច្ចេកវិទ្យារបស់យើង និងពង្រីកវិសាលភាពរបស់យើង។ គុណភាពសេវាកម្មរបស់យើងត្រូវបានសាកល្បងតាមរយៈសេវាកម្មផ្ទាល់ខ្លួនរបស់ Grab។ យើងបានធ្វើការផ្គត់ផ្គង់បច្ចេកវិទ្យារបស់យើងពីមូលដ្ឋានសម្រាប់ហៅតាក់ស៊ី រហូតដល់ការផ្តល់ជូនក្រុមអ្នកបើកបរចែកចាយសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច។ ឥឡូវនេះវាជាពេលដែលយើងត្រូវយកអ្វីដែលយើងពូកែទៅជ្រើសរើសដៃគូ ហើយទីបំផុតធ្វើឱ្យមូលដ្ឋានរបស់យើងបើកទូលាយជាងមុនដល់ប្រព័ន្ធអេកូនៅអាស៊ីអាគ្នេយ៍។ ជាមួយនឹងកម្មវីធីដែលត្រូវបានដំឡើងនៅលើទូរស័ព្ទដៃជាង១០០លានគ្រឿង បណ្តាញអ្នកបើកបរឈ្មួញនិងភា្នក់ងារ ជាង៧.១លាននាក់ និង បច្ចេកវិទ្យាទូទាត់ប្រាក់ដ៏រឹងមាំមួយ ពួកយើងមានសមត្ថភាពខ្ពស់ជាងអ្នកណាទាំងអស់ក្នុងការជួយឱ្យក្រុមហ៊ុន startup និង ពាណិជ្ជកម្មរីកចម្រើន ដូចជាពួកយើងដែរ។»

 ដឹកជញ្ជូនគ្រឿងទេសក្នុងរយៈពេលមួយម៉ោងដោយប្រើ GrabFresh

មនុស្សបានប្រើ Grab ដើម្បីកម្ម៉ង់អាហារថ្ងៃត្រង់ ដឹកឥវ៉ាន់ ទូទាត់ប្រាក់ពេលទិញទំនិញរួចមកហើយ។ ពួកគេក៏អាចរំលងការតម្រង់ជួរនិងទិញគ្រឿងទេសសម្រាប់ក្រុមគ្រួសារបានជាមួយ GrabFresh ផងដែរ។

 ដោយចាប់ដៃគូជាមួយ HappyFresh អតិថិជិនរបស់Grab អាចរីករាយក្នុងការទិញគ្រឿងទេសនៅផ្ទះបានយ៉ាងងាយស្រួល។ ដោយសារតែ ផលិតផលស្រស់ៗនិងផលិតកកត្រូវបានក្លាយជាផលិតផលដែលប្រជាពលរដ្ឋទិញជាប្រចាំ អ្នកបើកបរនិងដៃគូដឹកជញ្ជូនរបស់ GrabExpress អាចដឹកគ្រឿងទេសទៅដល់មុខផ្ទះពួកគេបានក្នុងអំឡុងពេលមួយម៉ោង ឬ នៅឯកន្លែងរៀបចំណាមួយក្នុងរយៈពេលសមរម្យ។

 GrabFresh ជាមួយនឹង​ HappyFresh ផ្តល់សេវាកម្មគុណតម្លៃបន្ថែម៖

  • ការជ្រើសរើសយ៉ាងទូលំទូលាយរហូតដល់ជាង ១០០,០០០ ផលិតផលគ្រឿងទេសពី៥០ហាង ពីផ្សារទំនើបធំៗនិងហាងលក់គ្រឿងទេស

  • អ្នកទិញអីវ៉ាន់ផ្ទាល់ខ្លួន ដែលទទួលបានការបណ្តុះបណ្តាល នឹងពីរបៀបជ្រើសរើសទំនិញត្រឹមត្រូវដូចជា ផលិតផលស្រស់ៗ និងអាចឆ្លើយតបទៅនឹងការបញ្ជារទិញ។ អតិថិជនអាចបដិសេធមិនទទួលយកទំនិញដែលមិនពេញចិត្តនៅមាត់ទ្វារផ្ទះរបស់ពួកគេ។

  • ភាពបត់បែនិងងាយស្រួលក្នុងការទិញគ្រឿងទេសដឹកជញ្ជូននៅមុខផ្ទះរបស់អ្នក នៅពេលអ្នកត្រូវការ។

 លោក Guillem Segarra នាយកប្រតិបត្តិរបស់ហាង HappyFresh បាននិយាយថា៖«ការដឹកជញ្ជូនគ្រឿងទេសគឺជាឱកាសដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ តាមការសិក្សារស្រាវជ្រាវរបស់យើង ៧០ភាគរយនៃអ្នកប្រើប្រាស់កម្មវិធីដឹកជញ្ជូនគ្រឿងទេសធ្វើការកម្ម៉ង់ម្តងក្នុងមួយសប្តាហ៍ ហើយពួកគេចូលចិត្តទិញពីហាងដែលពួកគេស្គាល់។ អ្វីដែលពួកគេចង់បានជាអ្វីដែលពួកគេពេញចិត្តដែលអាចរកបាន និងត្រូវបានរៀបចំរួចរាល់នៅពេលដែលពួកគេចង់បាន។ GrabFresh ផ្តល់ជម្រើសនៃផលិតផលយ៉ាងទូលំទូលាយបើធៀបទៅនឹងសេវាកម្មដឹកជញ្ជូនដទៃទៀត។»

 លោក Guillem Segarra បន្ថែមថា៖ «ក្រុមហ៊ុនGrab គឺជាដៃគូដ៏ល្អដែលពួកយើងគួរតែមាន។ ចំនួននៃការដឹកជញ្ជូនកាន់តែច្រើនដែលអនុញ្ញាតឱ្យពួកយើងបន្ថែមការដឹកជញ្ជូនបន្ថែមនិងកាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន។ ពួកយើងអាចគ្របដណ្តប់នៅក្នុងប្រទេសនិងក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព។ នេះអនុញ្ញាតឱ្យយើងផ្តោតលើភាពខ្លាំងរបស់យើង ដែលការដឹកជញ្ជូនគឺជាបទពិសោធន៍ដ៏ល្អដល់អតិថិជនតាមរយៈអ្នកទិញអីវ៉ាន់ផ្ទាល់ខ្លួន ដែលទទួលបានការបណ្តុះបណ្តាល។»

 GrabFresh នឹងដំណើរការសាកល្បងនៅទីក្រុងចាការតា ចាប់ពីខែនេះតទៅ និងមាននៅប្រទេសថៃនិងម៉ាឡេស៊ីនៅចុងឆ្នាំ២០១៨។ ហើយនឹងមាននៅប្រទេសដទៃទៀតជាបន្តបន្ទាប់។

 រីកចម្រើនរហ័សនិងគ្របដណ្តប់អតិថិជនរាប់លាននាក់ជារៀងរាលថ្ងៃជាមួយ GrabPlatform

Grab នឹងធ្វើការជាមួយដៃគូដែលមានជំនាញច្បាស់លាស់ក្នុងផ្នែករបស់ខ្លួន ដើម្បីផ្តល់សេវាកម្មចាំបាច់ប្រចាំថ្ងៃជូនអតិថិជន និង មានសក្តានុពលក្នុងការផ្តល់ឱកាសប្រាក់ចំណូលជូន អាជីវករខ្នាតតូចបន្ថែម។

 GrabPlatform គឺជាបណ្តុំនៃបច្ចេកវិទ្យា Application Programming Interface (API) ដែលផ្តល់លទ្ធភាពឱ្យសមាសភាគបានចូលរួមក្នុងបច្ចេកវិទ្យារបស់ Grab រួមមានមធ្យោបាយដឹកជញ្ជូន ការដឹកឥវ៉ាន ការទូទាត់ប្រាក់ ព័ត៌មានរបស់អ្នកប្រើប្រាស់​ ការផ្ញើសារ ការយល់ដឹង និង ផែនទី។

 GrabPlatform ផ្តល់ឱ្យដៃគូតភ្ជាប់ចំណងទៅនឹងមុខងារស្នូលរបស់ Grab ដែលពុំមាននរណាអាចធ្វើបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងបណ្តាញចែកចាយធំបំផុតជាមួយអ្នកបើកបរ ដៃគូអ្នកបើកបរ ភា្នក់ងារនិងឈ្មួញជាង៧.១លាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងទូលំទូលាយនៅទូទាំង២២៥ ទីក្រុងនៃប្រទេសចំនួន៨ និងបច្ចេកវិទ្យាដ៏រឹងមាំមួយនិងផលិតផលសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

 លោក Anthony Tan «តំបន់អាស៊ីអាគ្នេយ៍ត្រូវបានចាត់ទុកថាជាតំបន់សេដ្ឋកិច្ចធំទី៤ត្រឹមឆ្នាំ២០៥០។ ប្រជាជនជាច្រើនកំពុងវិវឌ្ឍនខ្លួនទៅថ្នាក់មធ្យម ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាកំពុងកើនឡើង ហើយក្រុមហ៊ុនត្រូវតែសម្របខ្លួនយ៉ាងឆាប់រហ័សដើម្បីផ្លាស់ប្តូរឱកាសទីផ្សារដែលកំពុងរីកចម្រើន។ ការរួមបញ្ចូលសមត្ថភាពរបស់ Grab ជាមួយនឹងជំនាញឯកទេសរបស់ដៃគូរបស់យើងនឹងជួយឱ្យ Grab និង ដៃគូរបស់យើងរីកចម្រើនយ៉ាងឆាប់រហ័សដើម្បីបម្រើអតិថិជនអាស៊ីអាគ្នេយ៍ជារៀងរាល់ថ្ងៃ។»

ដៃគូរបស់ GrabPlatform អាចធ្វើការជាមួយGrab នៅច្រើនវិធីក្នុងការផ្តោតលើការរីកចម្រើនពាណិជ្ជកម្មរបស់ពួកគេ ស្របពេលដែលកំពុងកាត់បន្ថយភាពស្មុគស្មាញក្នុងប្រតិបត្តិ

1. បង្កើតនៅក្នុង GrabPlatform៖  ដៃគូអាចផ្តល់សេវាកម្មបន្ថែមដូចជា GrabFresh ដំណើរការដោយ HappyFresh ដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់របស់ Grab ។

2. រីកចម្រើនជាមួយ GrabPlatform: អនុញ្ញាតឱ្យដៃគូធ្វើសមាហរណកម្មបច្ចេកវិទ្យានិងផលិតផលរបស់ Grab ទៅក្នុងគេហទំព័រឬកម្មវិធីទូរស័ព្ទដៃរបស់ពួកគេផ្ទាល់។ ផលិតផលដែលដៃគូអាចរួមបញ្ចូល GrabPay សម្រាប់ការទូទាត់ប្រាក់តាមទូរស័ព្ទ GrabExpress សម្រាប់ការដឹកអីវ៉ាន់ ឬ GrabProfiles សម្រាប់ការផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកប្រើប្រាស់។

3. ចូលរួមតាម GrabPlatform: ដៃគូអាចចូលរួមយ៉ាងសកម្មជាមួយអតិថិជនរបស់ Grab

 បទពិសោធន៍ប្រចាំថ្ងៃជាមួយ កម្មវិធីទូរស័ព្ទដ៏អស្ចារ្យ Grab

លោក Jerald Singh, ប្រធានផលិតផល​ ក្រុមហ៊ុនGrab «គោលបំណងរបស់យើងគឺកម្មវិធីទូរស័ព្ទដៃមួយសម្រាប់ទូទាំងអាស៊ីអាគ្នេយ៍ដែលអ្នកត្រូវការប្រចាំថ្ងៃ គ្រប់ពេលដែលអ្នកចង់បាន និង មុនពេលដែលអ្នកដឹងថាអ្នកចង់បានវា។ អតិថិជន Grab នឹងរីករាយជាមួយសេវាកម្មដ៏អស្ចារ្យថ្មីមួយនេះដូចជា ទិញអីវ៉ាន់ គ្រឿងបន្លាស់ ការកម្សាន្ត និងផ្សេងៗទៀត ដែលជាផ្នែកនៃតម្រូវការប្រចាំថ្ងៃនៅក្នុងកម្មវិធីទូរស័ព្ទដៃដ៏អស្ចារ្យ​នៅអាស៊ីអាគ្នេយ៍។»

 បន្ថែមពីការដឹកជញ្ជូនគ្រឿងទេស Grab ក៏ផ្តល់ Pulsa ជាសេវាកម្មបញ្ចូលទឹកប្រាក់ទៅក្នុងលេខទូរស័ព្ទដៃនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

 កម្មវិធីទូរស័ព្ទដៃ Grab នឹងមានមុខងារ newsfeed ដែលធ្វើឱ្យកម្មវិធីនេះបន្សាំខ្លួនទៅក្នុងតំបន់ខ្លាំងជាងគេបំផុត ផ្តល់អត្ថប្រយោជន៍និងព័ត៌មាន នៅពេលអ្នករវល់។ មុខងារផ្តល់ព័ត៌មាន បញ្ចេញមតិ​ ​និង​ ​កម្សាន្ត​ ​អតិថិជន Grab អាចអានការបញ្ចេញមតិនៅលើភោជនីយដ្ឋានឬផ្សារទំនើបនៅក្បែរនោះ មើលកុនខ្លីៗ ផលិតនៅក្នុងស្រុក ឬលេងហ្គេម។ មាតិកានឹងសម្របខ្លួនទៅក្នុងតំបន់នៅក្នុងឱកាសសំខាន់ៗ ដូចជា ពេលវេលាក្នុងការញុំាអាហារពេលព្រឹកអំឡុងពេលពិធី Ramadan ឬ ការទិញរថយន្តឬម៉ូតូនៅរដូវវស្សារ។

 Grab ចាប់ដៃគូធ្វើមាតិកាជាមួយក្រុមហ៊ុន Yahoo ផងដែរ។  អតិថិជនរបស់ Grab អាចទទួលបានព័ត៌មានថ្មីៗនូវគ្រប់ពេលនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និង ហ្វីលីពីនចាប់ពីខែនេះតទៅ។ ដៃគូព័ត៌មានក្នុងស្រុកដទៃទៀតនឹងប្រកាសនៅក្នុងប្រទេសដទៃទៀតឆាប់ៗនេះ។

 លោក Rico Chan, នាយកគ្រប់គ្រង នៅក្រុមហ៊ុន Oath INSEA ប្រចាំប្រទេសហុងកុងនិងជប៉ុន ៖«Yahoo រីករាយក្នុងការធ្វើការជាដៃគូជាមួយGrab នៅប្រទេសសិង្ហបុរី ហ្វីលីពីន និង​ម៉ាឡេស៊ី ដែលពួកគេស្រមៃឡើងវិញនូវបទពិសោធន៍ homescreen របស់ពួកគេសម្រាប់ទីផ្សារទាំងនេះ។ ជាមួយនឹងការយល់ច្បាស់ពីអ្នកប្រើប្រាស់នៅក្នុងតំបន់ Grab បានធ្វើការបង្កើតយ៉ាងជាប់លាប់ក្នុងការផ្តល់អតិថិជននូវអ្វីដែលពួកគេចង់បាន។ ពួកយើងទន្ទឹងរង់ចាំឱកាសក្នុងការផ្តល់ព័ត៌មាន ការកម្សាន្ត និងតភ្ជាប់ទៅទស្សនិកជនជាច្រើន ផ្តល់អ្នកប្រើប្រាស់នូវមាតិការដ៏ទុកចិត្តពី Yahoo ជូនពួកគេ​ ជាមួយភាពងាយស្រួលដែល​ពួក​គេរំពឹងពីGrab។»

 អាជីវកនិងអ្នកជំនួញដែលមានមហិច្ឆតាអាចចូលរួមនៅក្នុង GrabPlatform បានតាមរយៈ​ GrabVentures: https://ventures.grab.com/