ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S10+ ប្រហែលជាប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ Selfies

ស្មាតហ្វូន Galaxy S10 របស់ក្រុមហ៊ុន Samsung នឹងក្លាយជាឧបករណ៍ដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេនៅឆ្នាំក្រោយនេះ។ ស្មាតហ្វូន Galaxy S10 (codenamed Beyond 0) មានអេក្រង់ទំហំ 5.8-inch Super AMOLED screen ប្រព័ន្ធស្កេនក្រយ៉ៅដៃ  side-mounted fingerprint scanner និងកាមេរ៉ាភ្លោះទំហំ 12MP wide + 12MP tele camera ។

 image

ស្មាតហ្វូន Galaxy S10+ (Beyond 1) មានអេក្រង់កោង  6.2-inch curved Super AMOLED ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ា 3 គ្រាប់ទំហំ 12MP wide + 12MP tele + 16MP fixed-focus 120-degree super wide angle និងកាមេរ៉ាខាងមុខមួយគ្រាប់ប៉ុណ្ណោះ។

image

Galaxy S10+ (Beyond 2) គឺជាស្មាតហ្វូនដែលមានអេក្រង់កោងទំហំ 6.44-inch curved Super AMOLED ប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ កាមេរ៉ា 3 គ្រាប់ 12MP wide + 12MP tele + 16MP fixed-focus 120-degree super wide angle និងកាមេរ៉ាខាងមុខភ្លោះ។ ព័ត៌មានទាំងនេះគឺបញ្ជាក់ដោយ The Bell ។ ស្មាតហ្វូន  Galaxy S10 series នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍  Mobile World Congress នៅឆ្នាំក្រោយនេះ៕