ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Honor នឹងរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 24 ខែកក្កដានេះសម្រាប់ការប្រកាសបង្ហាញស្មាតហ្វូន Honor 9X

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Honor ទើបតែផ្ញើនូវលិខិតអញ្ជើញសម្រាប់ព្រឹត្តិការណ៍នៅក្នុងប្រទេសឥណ្ឌានៅថ្ងៃទី 24 ខែកក្កដានេះ ហើយក្រុមហ៊ុននឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េឬីថ្មីរបស់ខ្លួនផងដែរដែលជាជំនាន់ថ្មីរបស់ Honor 9i នោះ។

image

ស្មាតហ្វូននេះមានឈ្មោះហៅថា Honor 9X នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែវាក៏មានការផ្លាស់ប្តូរមួយចំនួនផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.84-inch LCD ជាមួយនឹង Notch ដែលមានកម្រិតភាពច្បាស់ 1080 x 2280 pixel  បន្ទះឈីប Kirin 659 SoC  រ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB ផងដែរ។

image

កាមេរ៉ាខាងក្រោយនេះមានទំហំ 13MP main sensor + 2MP  និងកាមេរ៉ាខាងមុខទំហំ 16MP  ដែលមានទំហំ  2.0µm pixels ។ ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្ម  3,000 mAh ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo និង  EMUI 8.0  ផងដែរ។ តម្លៃរបស់ស្មាតហ្វូន Honor 9i នេះនៅក្នុងប្រទេសចិនគឺ CNY 1,399 ($218) ៕