Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ក្រុមហ៊ុនបច្ចេកវិទ្យា Samsung មានគោលដៅក្នុងការបង្ហាញស្មាតហ្វូនអេក្រង់បត់បានទំហំ 7’’ នៅដើមឆ្នាំ 2019

July 19
03:50 pm 2018
Like and Share this page:

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មីដែលមានអេក្រង់បត់បាននៅដើមឆ្នាំក្រោយនេះ។ ស្មាតហ្វូននេះគឺមានតម្លៃថ្លៃ ហើយគំរូរបស់ស្មាតហ្វូននេះមានឈ្មោះហៅថា “Winner” ។ តម្លៃរបស់ស្មាតហ្វូននេះគឺ $1,500 ។

 image

អេក្រង់របស់ស្មាតហ្វូននេះអាចនឹងមានទំហំ  7” នៅពេលដែលវាបើក។ អេក្រង់នេះអាចធ្វើការបត់បានដែលមានអេក្រង់នៅខាងមុខសម្រាប់បញ្ចេញនូវ notifications  និងកាមេរ៉ាស្ថិតនៅខាងក្រោយ។ ក្រុមហ៊ុន Samsung មានគោលដៅក្នុងការលក់ស្មាតហ្វូនដែលមានអេក្រង់បត់បាននៅក្នុងឆមាសទី 2 ឆ្នាំ 2018 នេះ។

image

ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ក្រុមហ៊ុន Samsung ក៏ធ្វើការជាមួយនឹង smart speaker ដែលមានឈ្មោះថា Lux ហើយវាសម្រាប់ប្រើប្រាស់ជាមួយនឹងស្មាតហ្វូន Galaxy Note9 ។ វាមានតម្លៃប្រហែលជា $300 ។ វាអាចធ្វើការគ្រប់គ្រងដោយសំលេងបាន ហើយវាក៏មានប្រើប្រាស់ជាមួយនឹង Bixby ផងដែរ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 5506
Yesterday : 15846
This Month : 82366
Last Month : 495211
Total Visitor : 23451134