Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 ក្រុមហ៊ុន Samsung លក់ស្មាតហ្វូន Galaxy J8 និង J6 បានជាង 2 លានគ្រឿងនៅក្នុងប្រទេសឥណ្ឌា

July 24
03:02 pm 2018
Like and Share this page:

ក្រុមហ៊ុន​ Samsung នៅក្នុងប្រទេសឥណ្ឌាទើបតែថ្លែងថា ស្មាតហ្វូន Galaxy J8 និង Galaxy J6 ចំនួន 2 លានគ្រឿងលក់បាននៅក្នុងប្រទេសនេះ។ ក្រុមហ៊ុនអះអាងថា ជាធម្មតាមួយថ្ងៃមានអតិថិជនប្រមាណជា 50,000 នាក់ទិញស្មាតហ្វូន J6 ដែលអាចរកទិញបាននៅក្នុងថ្ងៃទី 22 ខែឧសភា និងស្មាតហ្វូន J8 ដែលរកទិញបាននៅដើមខែនេះ។

image

Samsung Galaxy J6 គឺជាស្មាតហ្វូនដែលប្រើប្រាស់អេក្រង់ Infinity Display ជាមួយនឹងកម្រិត 18.5:9 ratio និង AMOLED panel ។ ស្មាតហ្វូននេះមានបន្ទះឈីប Exynos 7870 chipset និងម៉េមូរីទំហំ 32 GB ។ វាមានកាមេរ៉ាខាងក្រោយទំហំ 13 MP f/1.9 ហើយតម្លៃរបស់វាគឺ INR15,990 ($233) ។

image

Galaxy J8 វិញមានប្រព័ន្ធកាមេរ៉ាភ្លោះ អេក្រង់ទំហំធំជាង និងអេក្រង់ Infinity Display ផងដែរ។ វាមានបន្ទះឈីប Snapdragon 450 រ៉េម 4GB និងម៉េមូរី 64 GB ផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាភ្លោះទំហំ 16 MP + 5 MP ថាមពលថ្ម 3,500 mAh ហើយវាមានតម្លៃប្រហែលជា INR18,990 ( $280) ។ ស្មាតហ្វូនទាំងពីរនេះធ្វើការផលិតនៅក្នុងរោងចក្រ Noida ដែលទើបតែបើកកាលពីដើមខែនេះ ហើយវាក៏ជារោងចក្រធំបំផុតលើលោកផងដែរ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 7679
Yesterday : 15143
This Month : 314427
Last Month : 547061
Total Visitor : 25713483