ព័ត៌មាន

Samsung នឹងដាក់លក់ស្មាតហ្វូន Galaxy Note9 នៅដើមខែសីហានេះដោយសារតែការលក់ Galaxy S9 ទាបជាងការរំពឹងទុក

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Galaxy Note9 នៅថ្ងៃទី 9 ខែសីហាខាងមុខនេះ ហើយវាលឿនជាងការរំពឹងទុកដល់ទៅពីរសប្តាហ៍។ តាមការបញ្ជាក់ចេញពីប្រភពនៅតៃវ៉ាន់អោយដឹងថា ហេតុផលដែលក្រុមហ៊ុននេះប្រកាសបង្ហាញស្មាតហ្វូននេះលឿនបែបនេះដោយសារតែការលក់របស់ស្មាតហ្វូន Galaxy S9 និង S9+ ទាបជាងការរំពឹងទុក។

 image

ជាធម្មតា ក្រុមហ៊ុន Samsung លក់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្រោយការប្រកាសពីរសប្តាហ៍ ប៉ុន្តែសម្រាប់ស្មាតហ្វូន Galaxy Note 9 នេះប្រហែលជាលក់លឿនជាងនេះដោយសារតែការលក់របស់ស្មាតហ្វូន Galaxy S Series នេះគឺមានចំនួនត្រឹមតែ 30 លានគ្រឿងប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់ China Times ហើយវាគឺមិនធ្លាប់មាននោះទេតាំងពីឆ្នាំ 2012 មក។

image

កាលពីមុន ក្រុមហ៊ុន Samsung ធ្លាប់ប្រកាសបង្ហាញស្មាតហ្វូន Galaxy Note នៅក្នុងកម្មវិធី IFA នៅក្នុងទីក្រុងប៊ែកឡាំង ប៉ុន្តែនៅឆ្នាំ 2015 ក្រុមហ៊ុននេះរៀបចំនូវកម្មវិធី Unpacked event ជាមួយនឹងការប្រកាសបង្ហាញស្មាតហ្វូន Galaxy Note5 នៅខែសីហា និង Galaxy Note7 នៅដើមខែសីហាផងដែរ៕