ព័ត៌មាន

ទូរស័ព្ទ LCD 6.1" iPhone នឹងបង្ហាញខ្លួនមួយខែក្រោយម៉ូដែល OLED បង្ហាញខ្លួន

ក្រុមអ្នកវិភាគជាច្រើនធ្វើការទស្សន៍ទាយអំពីការផ្គត់ផ្គង់ iPhones របស់ក្រុមហ៊ុន Apple ។ នៅក្នុងការទស្សន៍ទាយចុងក្រោយបំផុតបញ្ជាក់ថា ម៉ូដែលដែលមានអេក្រង់ទំហំ 6.1” LCD – គឺមានតម្លៃថោកបំផុតតម្លៃប្រហែលជា $700 ។

 image

iPhones នេះគឺមានការរចនារូបរាងដូចគ្នាទៅនឹង iPhone X ។ សម្រាប់អេក្រង់ LCD នេះគឺធ្វើការផលិតដោយក្រុមហ៊ុន LG ហើយវាប្រហែលជាមានបញ្ហាផងដែរនៅក្នុងការផលិតដែលធ្វើអោយការពន្យារពេលមានរយៈពេលដល់ទៅមួយខែនោះ។

image

6.1” iPhone អាចនឹងបង្ហាញខ្លួននៅក្នុងខែតុលា ហើយវាមិនមានការពន្យារពេលសម្រាប់ស្មាតហ្វូន OLED 5.8” និង 6.5” នោះទេនៅក្នុងខែកញ្ញានោះ។ សម្រាប់ម៉ូដែលទំហំ 6.1” នេះគឺមានតម្លៃថោកជាងគេ ហើយវាមានពណ៌ស ពណ៌ខ្មៅ ពណ៌លឿង ពណ៌ទឹកក្រូច ពណ៌ខៀវ និងពណ៌មាស៕