ព័ត៌មាន

ក្រុមហ៊ុន HMD ជួលក្រុមការងារថ្មីដើម្បីពង្រីកវត្តមានរបស់ស្មាតហ្វូន Nokia នៅក្នុងសហរដ្ឋអាមេរិក

ស្មាតហ្វូន Nokia ជាច្រើនរបស់ក្រុមហ៊ុន HMD មានចំណួនកំណត់នៅឡើយសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិកនោះដែលជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាល និងស្មាតហ្វូនកម្រិតទាបនោះ ប៉ុន្តែក្រុមហ៊ុននេះពេលនេះក៏បង្កើតនូវក្រុមថ្មីដើម្បីពង្រីកនូវកំណើនស្មាតហ្វូននេះនៅក្នុងសហរដ្ឋអាមេរិកផងដែរ។

 image

វាមានការនាំមុខផ្នែកពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនចែកចាយរបស់ HMD ដូចជាក្រុមហ៊ុន Amazon និង Best Buy ផងដែរ។ ក្រុមហ៊ុននេះត្រូវការអ្នកជំនាញផ្នែកបច្ចេកទេសគ្រប់គ្រងក្នុងការបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។

image

ទីផ្សាររបស់សហរដ្ឋអាមេរិកហាក់ដូចជាមានភាពតានតឹងលំបាកសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន និងក្រុមហ៊ុនចែកចាយផងដែរក្នុងការពង្រីកគោលដៅរបស់ស្មាតហ្វូននៅក្នុងប្រទេសនេះ។ ក្រុមហ៊ុន HMD សម្រេចការងារបានយ៉ាងល្អក្នុងការសាងកេរ្តិ៍ឈ្មោះក្រុមហ៊ុន Nokia នៅជុំវិញពិភពលោកនោះពិសេសគឺនៅក្នុងសហរដ្ឋអាមេរិកតែម្តង៕