ព័ត៌មាន

បែកធ្លាយសម្បកទូរស័ព្ទ Samsung Galaxy Note9 ដែលមានការបញ្ជាក់អំពីប៊ូតុង Bixby និងរន្ធដោត 3.5 mm audio jack

ក្រុមហ៊ុនបច្ចេកវិទ្យា​ Samsung ត្រៀមខ្លួនប្រកាសបង្ហាញស្មាតហ្វូន Galaxy Note9 នៅក្នុងរយៈពេលមិនដល់ពីរសប្តាហ៍ទៀតនោះទេ ប៉ុន្តែការរចនារូបរាងរបស់ស្មាតហ្វូននេះក៏ត្រូវបានទម្លាយរួចមកហើយផងដែរ។ តាមការបញ្ជាក់នៅក្នុងរូបភាពដែលបែកធ្លាយនេះតាមរូបភាពសម្បកទូរស័ព្ទនោះ ស្មាតហ្វូននេះគឺដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note8 ហើយវាមានប៊ូតុង Bixby និងរន្ធដោតកាសស្តាប់ 3.5 mm audio jack ផងដែរ។

 image

ប៊ូតុង Bixby គឺស្ថិតនៅក្រោមប៊ូតុង Volume rocker ។ នៅផ្នែកខាងក្រោម គេសង្កេតឃើញមានរន្ធដោត audio jack, USB-C port, microphone, speaker និងប៊ិក S-Pen ផងដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺប្រើប្រាស់នូវកាមេរ៉ាផ្តេកដូចគ្នាទៅនឹងស្មាតហ្វូន Galaxy Note 8 ប៉ុន្តែប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់វាគឺស្ថិតនៅផ្នែកខាងក្រោមវិញផងដែរ។

សម្រាប់រូបភាព Renders របស់ស្មាតហ្វូននេះក៏មានការបែកធ្លាយផងដែរនៅដើមសប្តាហ៍នេះ ហើយវាមានតម្លៃប្រហែលជា €1000 ៕