ព័ត៌មាន

តោះក្រឡេកមើលប្រអប់ខាងក្នុង និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Oppo Find X

Oppo Find X គឺជាស្មាតហ្វូនដែលមានគែមស្តើងបំផុតនៅក្នុងឆ្នាំនេះ ហើយស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាថ្មីដែលភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខ និងកាមេរ៉ាខាងក្រោយជាមួយគ្នាផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ​ 6.42-inch display ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 2340 px និងកម្រិត 19.5:9 aspect ratio ផងដែរ។

 image

ស្មាតហ្វូននេះមានការរចនាគែមស្តើងបំផុត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 CPU រ៉េមទំហំ 8GB និងកាមេរ៉ាភ្លោះទំហំ 16MP និងកាមេរ៉ាខាងមុខទំហំ 20MP ។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា 3D facial scanning technology ស្រដៀងគ្នាទៅនឹង iPhone X ហើយវាគ្មានប្រព័ន្ធ fingerprint scanner នោះទេ។

image

ស្មាតហ្វូន Find X ប្រើប្រាស់នូវ Oppo’s VOCC charging សម្រាប់ការបញ្ចូលថាមពលថ្ម 3,730 mAh ។ ស្មាតហ្វូននេះគឺបញ្ចូលថ្មតាមរយៈ USB-C port ។ ស្មាតហ្វូននេះគឺប្រើប្រាស់នូវរន្ធដោត 3.5mm headphone jack ៕