ព័ត៌មាន

ថេប្លេត Samsung Galaxy Tab A 10.5 គឺសក្តិសមបំផុតសម្រាប់ការប្រើប្រាស់របស់កុមារ

បន្ទាប់ពីការប្រកាសបង្ហាញនូវថេប្លេតប្រណិត Galaxy Tab S4 10.5 រួចមក ក្រុមហ៊ុន Samsung ក៏ប្រកាសបង្ហាញនូវថេប្លេតតម្លៃសមរម្យគឺ Galaxy Tab A 10.5 ដែលមានភា្ជប់ជាមួយនឹងកម្មវិធី Kids Mode និង Apps រួមជាមួយនឹង​Games សម្រាប់ក្មេងដែលមានអាយុ ៨ ឆ្នាំដូចជា BRIO World Railway និង Toca Hair Salon 3 ផងដែរ។

 image

ថេប្លេតនេះប្រើប្រាស់ជាមួយនឹងមុខងារ Multi User Mode ដែលគ្រប់គ្នាអាចប្រើប្រាស់តាម Account របស់ពួកគេបាន។ ជាមួយនឹងមុខងារ Always On Daily Board បង្ហាញនូវពេលវេលា ប្រតិទិន អាកាសធាតុ និងរូបភាពចេញពី Gallery ផងដែរ។ Tab A នេះក៏ប្រើប្រាស់នូវប្រព័ន្ធ quad speaker system សម្រាប់ទ្រទ្រង់នូវ Dolby Atmos ថែមទៀត។

image

Galaxy Tab A 10.5 មានអេក្រង់ទំហំ 10.5” TFT LCD ជាមួយនឹងកម្រិតភាពច្បាស់ 1,920 x 1,200px resolution (16:10 aspect ratio) បន្ទះឈីប Snapdragon 450 chipset​ រ៉េម 3GB ម៉េមូរីទំហំ 32GB ។ វាមានប្រភេទ LTE version (Cat. 6) និង Wi-Fi និងថាមពលថ្ម 7,300mAh។ សម្រាប់ប្រភេទ Wi-Fi មានតម្លៃ €330 និងប្រភេទ LTE មានតម្លៃ €390 ដែលអាចរកទិញបាននៅថ្ងៃទី ២៤ ខែសីហាខាងមុខនេះ៕