ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Oppo A5 នឹងបង្ហាញខ្លួននៅប្រទេសឥណ្ឌានៅសប្តាហ៍ក្រោយនេះ

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងបង្ហាញស្មាតហ្វូន Oppo A5 នៅសប្តាហ៍ក្រោយនេះនៅក្នុងប្រទេសឥណ្ឌា ហើយវាមានតម្លៃ INR 15,000/€190 ។ ព័ត៌មាននេះត្រូវទម្លាយដោយអ្នកលក់រាយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo​ ប្រកាសបង្ហាញស្មាតហ្វូន A5 នៅក្នុងប្រទេសចិននៅដើមខែកក្កដាជាមួយនឹងតម្លៃ CNY 1,500/€190 ។

 image

image

ប៉ុន្មានថ្ងៃក្រោយមក ស្មាតហ្វូន Oppo A3s ក៏មកដល់ប្រទេសឥណ្ឌា ហើយស្មាតហ្វូននេះត្រូវគេដឹងថាជាស្មាតហ្វូន A5 គ្រាន់តែមានរ៉េមទំហំ 2GB ខណៈពេលដែល A5 មានរ៉េមទំហំ 5GB ប៉ុណ្ណោះ។​ ស្មាតហ្វូន Oppo A5 នេះមានអេក្រង់ទំហំ 6.2-inch 720x1520px IPS LCD បន្ទះឈីប Snapdragon 450 ប្រព័ន្ធកាមេរ៉ាភ្លោះ 13 f/2.2 + 2MP f/2.4 និងថាមពលថ្ម 4,230mAh ៕