ព័ត៌មាន

រូបភាព Teaser ថ្មីបង្ហាញអំពីការរចនារូបរាងដ៏ល្អឥតខ្ចោះ និងបច្ចេកវិទ្យា VOOC charging របស់ស្មាតហ្វូន Oppo F9 Pro

បន្ទាប់ពីមានការបែកធ្លាយនូវរូបភាពជាច្រើនរបស់ស្មាតហ្វូន F9 របស់ក្រុមហ៊ុន Oppo នៅក្នុងប៉ុន្មានថ្ងៃនេះ ពេលនេះវាដល់ពេលបែកធ្លាយស្មាតហ្វូន F9 Pro ម្តងហើយ។ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ទើបតែប្រកាសបង្ហាញនូវរូបភាព Teaser របស់ស្មាតហ្វូន F9 Pro​ដែលបង្ហាញអំពីការរចនារូបរាងរបស់វាដែលមានអេក្រង់ “Waterdrop Screen” ផងដែរ។

image

 image

យើងនៅមិនទាន់ច្បាស់អំពីប្រព័ន្ធកាមេរ៉ាភ្លោះខាងក្រោយរបស់វា និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅឡើយទេ។ ក្រុមហ៊ុន Oppo ក៏ផ្តល់តម្រុយអំពីកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូននេះក៏ប្រើប្រាស់នូវបច្ចេកវិទ្យា VOOC Flash charge tech ដែលអ្នកអាចនិយាយបានពីរម៉ោងសម្រាប់ការបញ្ចូលថ្ម ៥ នាទី។

 

ស្មាតហ្វូន F9-series នឹងបង្ហាញខ្លួនឆាប់ៗនេះ ប្រហែលជានៅក្នុងប៉ុន្មានសប្តាហ៍ទៀតនៅក្នុងខែនេះផងដែរ៕