ព័ត៌មាន

ស្មាតហ្វូនលេងហ្គេម Razer Phone 2 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨

ក្រុមហ៊ុនបច្ចេកវិទ្យា Razer ទើបតែប្រកាសបង្ហាញនូវស្មាតហ្វូនលេងហ្គេមរបស់ខ្លួននៅដើមខែវិច្ឆិកាឆ្នាំនេះ ហើយនៅឆ្នាំនេះក្រុមហ៊ុនេះក៏ត្រៀមខ្លួនបង្ហាញនូវស្មាតហ្វូនលេងហ្គេមជំនាន់ទី ២ របស់ស្មាតហ្វូន Razer Phone នៅចុងឆ្នាំ ២០១៨ នេះ នេះបើតាមការបញ្ជាក់របស់លោក Chen Xiaoping ។

 image

នៅក្នុងការថ្លែងនៅក្នុងព្រឹត្តិការណ៍សន្នីសីទលេងហ្គេមនៅក្នុងប្រទេសចិន Joy 2018 នៅទីក្រុងស៊ាងហៃនោះ លោកបញ្ជាក់ថា ស្មាតហ្វូនេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែធ្នូ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 ខណៈពេលដែលក្រុមហ៊ុន Qualcomm នឹងប្រកាសបង្ហាញនូវបន្ទះឈីបរបស់ខ្លួននៅក្នុងដើមខែធ្នូនោះ។

image

ស្មាតហ្វូន Razer Phone ប្រើប្រាស់នូវបន្ទះឈីប Snapdragon 835, 8 GB RAMនិងអេក្រង់ 5.7” QHD IGZO LCD screen ជាមួយនឹងកម្រិត 120 Hz refresh rate ។ វាមានថាមពលថ្ម 4,000 mAh និងបច្ចេកវិទ្យា Quick Charge 4+ និង Android Nougat ។ ស្មាតហ្វូននេះដាក់លក់នៅក្នុងត្រីមាសទី ១​ឆ្នាំ ២០១៨ ។ ស្មាតហ្វូននេះលក់នៅក្នុងតម្លៃ $699។ សម្រាប់ស្មាតហ្វូន Razer Phone 2 ទំនងជាមានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ៕