ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ខិតខំយ៉ាងខ្លាំងក្នុងការជម្រុញទីផ្សាររបស់ស្មាតហ្វូន Samsung Galaxy Note9 នៅក្នុងប្រទេសឥណ្ឌា ហើយពេលនេះវាចាប់ផ្តើមដាក់អោយធ្វើការកម្មង់ទិញមុនហើយ។ សម្រាប់អតិថិជនដែលកម្មង់ទិញស្មាតហ្វូននេះក៏នឹងទទួលបាននូវនាឡិកា Samsung Gear Sport ផងដែរ។
ស្មាតហ្វូននេះអាចធ្វើការកម្មង់ចេញពីវេបសាយផ្លូវការរបស់ក្រុមហ៊ុន Samsung ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២១ ខែសីហា។ ការនាំចេញស្មាតហ្វូននេះគឺចាប់ផ្តើមពីថ្ងៃទី ២០ ខែសីហា។ វាមានតម្លៃ 6GB/128GB ជាមួយនឹងតម្លៃ INR 67,900 ($985) ខណៈពេលដែលម៉ូដែល 8GB/512GB មានតម្លៃ INR 84,900 ($1,232) ។
សម្រាប់ពណ៌ដែលលក់នៅក្នុងប្រទេសនេះគឺមានពណ៌ Midnight Black, Ocean Blue និង Metallic Copper ។ លោកអ្នកក៏អាចកម្មង់ទិញចេញពីវេបសាយរបស់ Amazon និងFlipkart ផងដែរ៕