ព័ត៌មាន

Galaxy Note9 សមត្ថភាពខ្ពស់បំផុតបានមកដល់ហើយជាមួយការបង់រំលោះដោយគ្មានការប្រាក់ហើយបានប្រូម៉ូសិនពិសេសទៀត

ប្រើលែងទាស់ចិត្ត ដ្បិតកម្លាំងម៉ាស៊ីនខ្លាំង អាចដោនឡូតនិងដំឡើងកម្មវិធីបានតាមចិត្ត លែងបារម្ភខ្លាចពេញ!!!

ភ្នំពេញថ្ងៃទី២៥ ខែសីហា៖ បន្ទាប់ពីលេចចេញរូបរាងដ៏ស្រស់ស្អាតនឹងបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៃកំពូលស្មាតហ្វូន​ Samsung Galaxy Note9ដែលជាទូរស័ព្វស្មាតហ្វូនក្នុងក្ដីស្រមៃដែលគ្រប់គ្នាទន្ទឹងរង់ចាំ ឥឡូវនេះបានមកដល់ទីផ្សារកម្ពុជាហើយជាមួយនឹងកម្មវិធីពិសេសដែលផ្តល់ជូនដល់អ្នកគាំទ្រចាប់ពីថ្ងៃទី 25​ សីហា​ ដល់ 31 តុលា ​2018 សម្រាប់ការបង់រំលស់ទូរសព្ទ័ Samsung Galaxy Note9 ដោយគ្មានការប្រាក់(០%)​រយៈពេល 6 ខែដោយអតិថិជនគ្រាន់តែបង់មុនត្រឹមតែ30% នៃតម្លៃទូរស័ព្ទប៉ុណ្ណោះ។​​

image

អតិថិជនក៏អាចបង់​រំលស់/ជាវពណ៌ណាមួយក៏បាន​និងមានការថែមជូននូវកាសSamsung U-Flex មួយដ៏ទាន់សម័យ​រួមជាមួយកញ្ចប់smart ធំហ្មងដែរប្រើប្រាស់ដោយ ឥតគិតថ្លៃសម្រាប់រយៈពេល52 សប្តាហ៏​។សម្រាប់ការថែមជូននេះចាប់ពីថ្ងៃទី​25សីហារហូតអស់ពីស្តុក។​

image

Galaxy Note9 ត្រូវបានចាត់ទុកថាជា​កំពូលស្មាត​ហ្វូនដ៏ទំនើបបំផុតប្រចាំឆ្នាំ2018 ដោយសារម៉ាស៊ីនមានសមត្ថភាព​ខ្ពស់បំផុត ថ្មកាន់បាន​យូរ ​និង​មុខងារកាន់តែ​ឆ្លាតវៃថ្មីៗបន្ថែមទៀត​។ Galaxy Note9  ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយនៃកាមេរ៉ាភ្លោះដ៏ឆ្លាតវៃដែលមានសមត្ថភាពចាប់យករូបភាពកាន់ច្បាស់និងស្អាតជាងមុនទោះស្ថិតក្នុងស្ថានភាពងងឹតបន្តិចក៏ដោយជាមួយនឹងIOS ( F1.5/F2.4)។បន្ថែមលើនេះទៀត មុខងារផ្ដល់ដំណឹងរបស់កាមេរ៉ា នឹងប្រាប់ដល់អ្នកជាមុនក្នុងពេលថត ប្រសិនបើមានអ្នកណាម្នាក់ធ្មេចភ្នែក, មានចំណុចណាមួយព្រឹលៗ, កញ្ចក់ស្រអាប់ និងពន្លឺមិនគ្រប់គ្រាន់ ដូចនេះនឹង ធ្វើឲ្យការថតរូបរបស់បានកាន់តែ ល្អឥតទាស់។ក្នុងនោះផងដែរលោកអ្នកក៏អាចរីករាយនឹងការថត selfie ជាមួយ S-Pen ដោយអ្នកពុំចាំបាច់កាន់កាមេរ៉ា ឬប្រើដងselfie ឡើយ។ ជាមួយដំណើរការ​ប្រព័ន្ធ Android 8.1 Oreo ស្មាតហ្វូនដ៏ទំនើបនេះ ​មានសមត្ថភាពកាន់តែខ្ពស់ជាងមុន និងដើរលឿនជាងមុន ដោយ​ប្រើ​បន្ទះ​ឈីប Exynos 9810 ភ្ជាប់ដោយ​ RAM ​ទំហំ​ 6 GB/មេមូរី 128 GB ថែម​ទាំង​អាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់512GB   ដោយមិនចាំបាច់បារម្ភ ពីការឆាប់ពេញនោះទេ។ក្នុង​ខែកញ្ញាខាងមុខនេះផងដែរក្រុមហ៊ុនសាមសុងនឹងចេញលក់នៅGalaxy Note9 ដែលមាន RAM ​ទំហំ​ 8 GB/មេមូរី 512 GB។

image

អ្វីដែលអស្ចារ្យលើសពីនេះទៅទៀតគឺប៊ិក S-Pen ជាចំណុចដែលធ្វើឲ្យ Galaxy Note9 គ្មានគូប្រដូច និងជាលើកទី១ មិនធ្លាប់មាន ដែល ប៊ិក S-Pen បញ្ចេញអានុភាពបច្ចេកវិទ្យា Bluetooth និងដើរតួជាតេឡេបញ្ជាដ៏តូច​ច្រឡឹងដែលមានភាព​ឆ្លាតវៃបំផុត។ តាមរយៈ S-Pen អ្នកអាចថតរូបភាព, ចុចបញ្ជា slide, បិទបើកវីដេអូ Youtube និងកម្មវិធីជាច្រើនទៀត។ លើសពីនេះទៀត S-Pen អាចបញ្ចូលថ្ម​ទូរស័ព្ទបាន​ផងដែរ នៅពេលទូរស័ព្ទនេះអស់ថ្ម ដោយអ្នកគ្រាន់តែស៊កប៊ិកនេះចូលទូរស័ព្ទត្រឹម៤០វិនាទី ទូរស័ព្ទរបស់អ្នកនឹងមានភ្លើងអាចប្រើបាន៣០នាទីបន្តទៀត។ លោកអ្នកក៏អាចគូស, រចនា, បញ្ចេញគំនិតអ្វីនៅលើអេក្រង់ Galaxy Note9 ជាមួយ S-Pen បានដោយរលូន និងរស់រវើកគ្រប់ពេលដែល​អ្នកត្រូវការ។ 

image

ចំណុចដ៏អស្ចារ្យទាំងនេះហើយទើបធ្វើឲ្យកំពូលស្មាតហ្វូនលំដាប់កំពូលនេះទទួលបានការគាំទ្រច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យការកុម្មង់ទុកមុនអស់ស្តុកមុនពេលកំណត់។

ដូច្នេះ សូមប្រញាប់រួស​រាន់អញ្ជើញទៅយក Galaxy Note9 សំណព្វចិត្តរបស់អ្នក ទាំងអស់គ្នាណា!!!

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ចើញមកកាន់បណ្តាសាខាចែកចាយរបស់សាមសុង ឬ​ ទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕