នៅក្នុងរូបភាព Renders ដែលបង្ហាញអំពីស្មាតហ្វូន iPhone XS និងស្មាតហ្វូន iPhone XS Plus ថ្មីៗនេះ វាក៏មានការទម្លាយនូវរូបភាព render របស់នាឡិកាឆ្លាតវៃ Apple Watch Series 4 ផងដែរ។ សម្រាប់នាឡិកា Apple Watch Series 4 នេះនឹងមានអេក្រង់ធំជាងមុនដល់ទៅ 15% ផងដែរ។
នាឡិកាស្មាតវ៉ចនេះនឹងមានមុខនាឡិកាថ្មីដែលអាចមើលឃើញតាមរយៈរូបភាពនេះ។ នៅចន្លោះ Side Button និងDigital Crown នោះ វាក៏មានការប្រើប្រាស់នូវ Microphone ផងដែរ។ យើងនឹងបានដឹងដំណឹងជាច្រើនទៀតរបស់នាឡិកា Apple Watch នេះនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ៕