ព័ត៌មាន

រូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី Google Pixel 3 បង្ហាញខ្លួនហើយ!

កាលពីសប្តាហ៍មុននេះវាមានការបែកធ្លាយរូបភាពរបស់ស្មាតហ្វូនស៊េរីថ្មី Google Pixel 3 XL ហើយនៅថ្ងៃនេះវាកមានការបង្ហាញនូវរូបភាពរបស់ស្មាតហ្វូន Pixel 3 ដ៏ស្រស់ស្អាតបំផុត។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5” មិនមាន Notch និងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះថែមទៀត។

 imageimageimage

ក្រុមហ៊ុនបច្ចេកវិទ្យា Google មិនសូវធ្វើការផ្លាស់ប្តូរទៅលើការរចនារូបរាងរបស់វានោះទេ ដូចនេះហើយស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Pixel 2 ដែរ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះធ្វើពីអាលុយមីញ៉ូមដ៏ស្រស់ស្អាត។

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះដែលមានទំហំ 8 MP ។ វាមានអេក្រង់ដែលមានកម្រិត 18:9 ratio Full HD+ resolution ថាមពលថ្មរបស់វាគឺមានទំហំ 2,915 mAh ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 845 chipset និងរ៉េមទំំហំ 4GB ។ ស្មាតហ្វូននេះក៏មានរន្ធដោតកាសស្តាប់ 3.5 mm audio jack ផងដែរ៕