ព័ត៌មាន

កាសស្តាប់ស៊េរីថ្មី​ Jaybird X4 បង្ហាញខ្លួនជាមួយនឹងការរចនាការពារការជា្របទឹក

ក្រុមហ៊ុន​ Jaybird ទើបតែប្រកាសបង្ហាញនូវកាសស្តាប់ X4 Bluetooth wireless headset ដែលមានការរចនារូបរាងថ្មីកាន់តែស្រស់ស្អាតដោយសារតែវាមានសមត្ថភាពខ្លាំងក្លា និងមុខងារសំខាន់ជាច្រើនទៀត។ កាសស្តាប់ X4 នេះប្រើប្រាស់ជាមួយនឹងប្រព័ន្ធ IPX7 សម្រាប់ការពារការជ្រាបទឹក ឬញើស។

image

image

កាសស្តាប់នេះអាចប្រើប្រាស់បានរយៈពេល ៨ ម៉ោងហើយវាក៏មានការបញ្ចូលថាមពលថ្មតាមរយៈ USB ។ កាសស្តាប់នេះដាក់អោយធ្វើការកម្មង់ទិញមុននៅក្នុងតម្លៃ $129.99 ហើយវាអាចរកទិញបាននៅក្នុងខែកញ្ញា។ កាសស្តាប់នេះមាន 3 ពណ៌គឺ Black Metallic – Flash, Storm Metallic – Glacier, និង Alpha Metallic – Jade ៕