ព័ត៌មាន

ក្រុមហ៊ុន​ Nikon ប្រកាសបង្ហាញកាមេរ៉ាស៊េរីថ្មី D3500 DSLR ដែលមានតម្លៃ $499

ក្រុមហ៊ុន Nikon ទើបតែប្រកាសបង្ហាញនូវកាមេរ៉ាថ្មីប្រភេទ Nikon D3500 ដែលធ្វើការជំនួសទៅលើម៉ូដែលជំនាន់មុនៗ D3400 ដែលប្រកាសបង្ហាញកាលពីពីរឆ្នាំមុននេះ។ វាមានទំងន់តូចជាង និងស្រាលជាងកាមេរ៉ា D3400 ។ ថាមពលថ្មរបស់កាមេរ៉ានេះក៏មានការពង្រឹងដែលអាចធ្វើការថតរូបភាពបានដល់ទៅ 1550 សន្លឹកសម្រាប់ការថតម្តង។

 image

សម្រាប់តម្លៃរបស់កាមេរ៉ានេះក៏មានការកាត់បន្ថយផងដែរ។ កាមេរ៉ា​ D3500 ប្រើប្រាស់នូវ single AF-P DX NIKKOR 18-55mm f/3.5-5.6G VR kit lens ដែលមានតម្លៃ $499 ។ សម្រាប់ dual kit lens គឺមាន AF-P DX NIKKOR 18-55mm f/3.5-5.6G VR និង AF-P DX NIKKOR 70-300mm f/4.5-6.3G ED ដែលអាចរកទិញបាននៅក្នុងតម្លៃ $849 ។

image

កាមេរ៉ានេះមានសេនស័រ 24.2 megapixel DX-format sensor ជាមួយនឹងប្រព័ន្ធ 11-point AF system និង ISO range ដែលមានទំហំ 100-25,600 ។ កាមេរ៉ានេះអាចធ្វើការថតវីដេអូនៅក្នុងកម្រិត 1080p នៅក្នុងល្បឿន 60fps ។ កាមេរ៉ានេះក៏ប្រើប្រាស់នូវ Bluetooth Connection សម្រាប់ធ្វើការបញ្ជូនរូបភាពទៅកាន់ស្មាតហ្វូនរបស់អ្នក ឬការភ្ជាប់ Wireless តាមរយៈកម្មវិធី Nikon SnapBridge app ។ កាមេរ៉ា Nikon D3500 នេះអាចរកទិញបាននៅខែកញ្ញាខាងមុខនេះ៕