ព័ត៌មាន

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo X23 បង្ហាញខ្លួននៅក្នុងបទបង្ហាញមួយ

ស្មាតហ្វូនស៊េរីថ្មី vivo X23 នឹងបង្ហាញខ្លួននៅថ្ងៃទី ៦ ខែកញ្ញាខាងមខុនេះ ហើយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះក៏បែកធ្លាយជារៀងរាល់ថ្ងៃផងដែរ។ នៅក្នុងខណៈពេលនេះ យើងបានឃើញនូវបទបង្ហាញមួយដែលមានការបង្ហាញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះផងដែរ។

 image

នៅក្នុង Slide នៃបទបង្ហាញនេះ ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ទំហំ 6.41″ 1080×2340 Super AMOLED touchscreen ជាមួយនឹងកម្រិតសមាមាត្រ 19.5:9 aspect ratio និង 91.2% screen-to-body ratio បន្ទះឈីប Snapdragon 670 chipset រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB និងការទ្រទ្រង់នូវ 4G+ ជាមួយនឹងប្រព័ន្ធសំឡេង 32-bit DAC: the AK4377A ផងដែរ។

image

ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខទំហំ 12MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 12 MP + 13 MP ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូថាមពលថ្ម 3,400 mAh ជាមួយនឹងការបញ្ចូលថាមពល 22.5W និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo​និង vivo&#039s Funtouch OS 4.5 រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ under-display fingerprint sensor ជំនាន់ទី ៤ ផងដែរ៕