ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia កំពុងតែធ្វើការនៅលើស្មាតហ្វូនលេងហ្គេមស៊េរីថ្មី

ការផលិតស្មាតហ្វូនលេងហ្គេមគឺកំពុងតែមានកំណើនខ្លាំងនៅក្នុងពេលបច្ចុប្បន្ននេះ ហយវាហាក់ដូចជាក្រុមហ៊ុនជាច្រើនចាប់ផ្តើមប្រឡូកនៅក្នុងវិស័យនេះ។ បន្ទាប់ពីក្រុមហ៊ុន Razer, Asus, Xiaomi, Huawei និង ZTE ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីសម្រាប់អ្នកលេងហ្គេមនោះ ពេលនេះក្រុមហ៊ុន Nokia ក៏ចាប់ផ្តើមត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងនៅក្នុងទីផ្សារមួយនេះផងដែរ។

 image

image

ស្មាតហ្វូននេះប្រើប្រាស់នូវពាក្យតម្រុយថា #GameOn ។ សម្រាប់ក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវស្មាតហ្វូន Galaxy Note 9 ជាមួយនឹងការប្រើប្រាស់ហ្គេមផ្តាច់មុខ Fortnite ។ នៅដើមខែនេះ យើងឃើញផ្នែកខាងមុខរបស់ស្មាតហ្វូន Nokia 9 (ឬ Nokia 8.1) និង Nokia X7 ដែលគេសង្ស័យថាជាស្មាតហ្វូនលេងហ្គេមជំនាន់ថ្មីនោះ៕