ព័ត៌មាន

OPPO ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំនែកទីផ្សារទូរស័ព្ទក្នុងតម្លៃ ៤០០ ដល់ ៦០០ ដុល្លាក្នុងត្រីមាសទី ២

ក្រុមហ៊ុន OPPO ត្រូវបានដាក់ឈ្មោះដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint ថាជាក្រុមហ៊ុនស្មាតហ្វូនឈានមុខគេនៅក្នុងកំរិតតម្លៃខ្ពស់។ លទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានបង្ហាញថាBrand OPPOបានកំពុងតែរីកចម្រើនក្នុងចំណោមការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សារដែលមានភាពប្រកួតប្រជែងនេះ។ លើសពីនេះទៅទៀត ជាមួយនឹងការលក់ចេញស្មាតហ្វូនជាង ៩៥% ដែលបានមកពីទីផ្សារនៃប្រទេសចិន ក្រុមហ៊ុនOPPOមានឱកាសច្រើនដើម្បីបង្កើនចំណែកទីផ្សាររបស់ខ្លួន ហើយក្រុមហ៊ុនមួយនេះនឹងនាំយកផលិតផលស្មាតហ្វូនដ៏ស្រស់ស្អាតរបស់ខ្លួនទៅកាន់អតិថិជនវ័យក្មេងកាន់តែច្រើននៅជុំវិញពិភពលោក។

  image

របាយការណ៍ Counterpoint បានសន្និដ្ឋានថា ដោយមានដំណើរការល្អបំផុតនៅក្នុងការដឹកជញ្ជូនផលិតផលលំដាប់ខ្ពស់ ទីផ្សារស្មាតហ្វូនតម្លៃខ្ពស់នៅលើពិភពលោកមានការកើនឡើងចំនួន៧%នៅក្នុងត្រីមាសទី២នៃឆ្នាំ២០១៨។​ ​សរុបមកក្រុមហ៊ុន Apple, Samsung, OPPO, Huawei,  Xiaomi, និងក្រុមហ៊ុនOne Plus រួមគ្នាមានចំណែកទីផ្សារ ៩១ភាគរយនៃទីផ្សារទូរស័ព្ទចល័តលំដាប់ខ្ពស់នៅលើពិភពលោក។

image

 នៅក្នុងចំណែកទីផ្សារទូរស័ព្ទលំដាប់ខ្ពស់ក្នុងតម្លៃចន្លោះពី ៤00 ទៅ ៦00 ដុល្លា(ដែលស្មើនឹង ៤៥%នៃចំណែកទីផ្សារសរុប) OPPOឈរនៅលំដាប់ទីមួយដោយមានចំណែកទីផ្សារ ២២% ។ បន្ទាប់មកគឺក្រុមហ៊ុន Apple ក៏មានចំណែកទីផ្សារ ២២%  ហើយតាមពីក្រោយដោយក្រុមហ៊ុនSamsung, Huawei, Xiaomi និង One Plus ។ នៅក្នុងតម្លៃ ៦00 ដុល្លារទៅ ៨00 ដុល្លារ ក្រុមហ៊ុនApple និង Samsung មានចំណែកទីផ្សារ៨៥%(ដែលស្មើនឹង ៣៥%នៃចំណែកទីផ្សារសរុប)។ ហើយនៅក្នុងកម្រឹតតម្លៃច្រើនជាង ៨00ដុល្លា គឺក្រុមហ៊ុន Apple មានចំណែកទីផ្សារ ៨៨%(ដែលស្មើប្រហែលនឹង ២០%នៃចំណែកទីផ្សារសរុប) ។ តាមរយៈទិន្នន័យនៃទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់របស់នៃប្រទេសចិននេះអាចបញ្ចាក់បានថា ក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់លេខ ១ ហើយក្រុមហ៊ុន OPPO ឈរនៅលំដាប់ទីពីរ។

 

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនបាន “ធ្វើឱ្យប្រសើរឡើង” នូវផលិតផលស្មាតហ្វូនរបស់ខ្លួនជាពិសេសគឺមានលក្ខណៈពិសេសនិងមុខងារថ្មីៗជាច្រើន ហើយត្រង់ចំនុចនេះគឺ OPPOធ្វើបានយ៉ាងល្អជាងគេ។ តួយ៉ាងម៉ូឌែលOPPO Find X ដែលទើបចេញលក់កាលពីពេលថ្មីៗនេះ ទទួលការសរសើរជាឯកច្ឆន្ទពីសំណាក់ឧស្សាហកម្មនិងទីផ្សាបន្ទាប់ពីការចាប់ផ្តើមផលិតផលជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត មានដូចជាអេក្រង់កោង កាមេរ៉ាបង្កប់ខ្លួបែប3D និង បច្ចេកវិទ្យាសាកថ្មកំពូលលឿន SuperVOOCជាដើម។ លើសពីនេះទៅទៀតOPPO ក៏បានចាប់ដៃគូសហការណ៍ជាមួយសាកលវិទ្យាល័យ Stanford ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI  ហើយបានធ្វើតេស្តពិសោធន៍យ៉ាងជោគជ័យទៅលើបច្ចេកវិទ្យា5Gសម្រាប់ការប្រើប្រាសើនៅលើស្មាតហ្វូននាពេលខាងមុខផងដែរ។

លោក Shen Yi​ Ren ជំនួយការអគ្គនាយករងនៃក្រុមហ៊ុន OPPO និងជាប្រធានផ្នែកទីផ្សារនៅចិនដីគោកបាននិយាយថាក្រុមហ៊ុន OPPO នឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលដាក់ឱ្យដំណើករាទូរស័ព្ទចល័តដែលទ្រទ្រង់ប្រព័ន្ធសេវា 5G ។ និយាយជារួមមក OPPOពិតជាខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ទាំងបច្ចេកវិទ្យា ទាំងផលិតផល​ក៏ដូចជាទីផ្សាររបស់ខ្លួន៕