ព័ត៌មាន

តើអ្វីទៅជា​ Twin Cooling Plus?

សតវត្សទី២១ គឺជាយុគសម័យមួយ ពោពេញទៅដោយការប្រកួតប្រជែង ខាងផ្នែកបច្ចេកវិទ្យាដូចជា ស្មាតហ្វូន  ទូរទឹកកក ម៉ាស៊ីនត្រជាក់​ ម៉ាស៊ីនបោកសម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ល។ ដូច្នេះហើយ បានជាក្រុមហ៊ុនបច្ចេកវិទ្យានីមួយៗ ខិតខំរិះរកគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់​ និងធ្វើយ៉ាងណាឲ្យមានភាពអស្ចារ្យជាងមុន។ ជាក់ស្តែងដូចជាក្រុមហ៊ុនសាមសុង គឺជាក្រុមហ៊ុនមួយ ដែលឈានមុខគេខាងផ្នែកបច្ចេកវិទ្យា ហើយនៅតែបន្តរកនូវគំនិតច្នៃប្រឌិតថ្មី ​និងធ្វើឲ្យផលិតផលរបស់ខ្លួនពោពេញអនុភាព និងភាពសន្សំសំចៃខ្ពស់។

image

ម្យ៉ាងវិញទៀត Twin Cooling Plus គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលត្រូវរកបានឃើញដោយក្រុមហ៊ុនសាមសុងមុនដំបូងគេបង្អស់ ហើយវាមានបំពាក់នៅក្នុងទូរទឹកកកសាមសុងស៊េរីថ្មី ដើម្បីធ្វើឲ្យអាហារ បន្លែ ឬផ្លែឈើមានភាពស្រស់ និងរក្សាទុកបានយូរជាងធម្មតា។ ភាពអស្ចារ្យរបស់​ Twin Cooling Plus សម្រាប់ផ្នែកត្រជាក់ គឺរក្សាដំណើមបានរហូតដល់៧០% ប្រសើបំផុតសម្រាប់ក្លាសេបន្លែ។ សម្រាប់ផ្នែកកកទៀតសោត គ្មានក្លិនមិនល្អចូលគ្នាពីផ្នែកត្រជាក់ ល្អបំផុតសម្រាប់ផ្ទុកអាហារកក ដោយសារតែប្រព័ន្ធបញ្ចេញខ្យល់ត្រជាក់ពីរដាច់ដោយឡែកពីគ្នា (2 Evaporators)។

image

image

មិនត្រឹមតែប៉ុណ្ណោះទេ វាមានភាពឆ្លាតវៃក្នុងការបម្លែងភាពត្រជាក់ ដែលអាចឲ្យអ្នកផ្លាស់ប្តូរទីតាំងសម្រាប់ក្លាសេ ដើម្បីទទួលបានការសន្សំសំចៃខ្ពស់ព្រមជាមួយនឹងទំហំកាន់តែទូលាយ ជាមួយមុខងារ Smart Conversion លោកអ្នកកំណត់ការប្រើប្រាស់ទូរទឹកកករបស់អ្នកបាន ៥មុខងារផ្សេងៗគ្នាដូចជា៖

១. កកខាងលើ ក្លាសេត្រជាក់ផ្នែកខាងក្រោម (Freezer and Fridge Mode)

 ២. បិទខាងលើ ក្លាសេត្រជាក់ខាងក្រោម (Energy Saving Mode)

៣. បិទខាងក្រោម ក្លាសេកកខាងលើ (Vacation Mode)

៤. ក្លាសេត្រជាក់ខាងលើ និងក្រោម (Fridge Max Mode)

៥. បិទខាងក្រោម ក្លាសេត្រជាក់ខាងលើ (Mini Mode)

*** វិធីកំណត់ “Smart Conversion”

នៅពេលដែលអ្នកចង់ប្តូរទៅជាមុខងារបម្លែងណាមួយ សូមចុចប៊ូតុង “Freezer Convert” រយៈពេល ៣វិនាទី បន្ទាប់មកនឹងមានចេញភ្លើង LED នៅលើមុនងារដែលយើងបានជ្រើសរើស។ ហើយប្រសិនបើអ្នកចង់ប្តូរទៅកាន់មុខងារផ្សេង ដោយគ្រាន់តែចុចលើប៊ូតុង “Freezer Convert” ជាការស្រេច។

image

image

សូមបញ្ជាក់ទូរទឹកកកសាមសុងដែលមានបំពាក់បច្ចេកវិទ្យា Twin Cooling គឺមានការធានាលើ Compressor រហូតដល់ ១០ឆ្នាំ និងមានលើម៉ូឌែលដូចខាងក្រោម៖

  • RT7000 (RT62K7350BS, RT58K7005SL)

  • RT6000 (RT53K6655BS, RT50K6135S8, RT46K6855BS, RT46K6740SL, RT43K6030BS, RT43K6030WW)

  • RT5000 (RT38K5981SL, RT38K5034UT, RT35K5034S8, RT35K5034UT, RT32K5554SL, RT29K5011S8)

លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយ របស់សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232