ព័ត៌មាន

ស្មាតហ្វូន Realme 2 Pro បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 660 និង 8 GB RAM

ក្រុមហ៊ុនបច្ចេកវិទ្យា​ Realme ទើបតែប្រកាសបង្ហាញស្មាតហ្វូនទី ៣ បស់ខ្លួនគឺម៉ូដែល Realme 2 Pro ជាមួយនឹងអេក្រង់ទំហំ 6.3” Full HD+ screen និង Notch ដំណក់ទឹកភ្លៀង បន្ទះឈីប Snapdragon 660 chipset និងម៉េមូរីទំហំ 8/128 GB ។

 image

ស្មាតហ្វូន Realme 2 Pro នេះមានកាមេរ៉ាខាងក្រោយទំហំ 16 MP + 2 MP ជាមួយនឹង f/1.7 lens ។ សម្រាប់កាមេរ៉ាខាងមុខទំហំ 16 MP ជាមួយនឹង f/2.0 lens ។ ស្មាតហ្វូននេះមានបន្ទះឈីប Snapdragon 660 chipset ជាមួយនឹងជម្រើស 4/64 GB, 6/64 GB និង 8/128 GB ។

image

Realme 2 Pro ដំណើរការនូវ ColorOS 5.2 និងប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ។ វាក៏មានមុខងារ “Easy Screenshot,” Clone Phone និង Smart Play និងថាមពលថ្ម 3,500 mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា Fast Charging ផងដែរ៕