ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note9 បន្ថែមពណ៌ថ្មីមួយទៀតគឺ Cloud Silver

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note9 បង្ហាញខ្លួនតែពីរពណ៌បុណ្ណោះនៅក្នុងសហរដ្ឋអាមេរិកគឺ Samsung Galaxy Note9 និង Lavender Purple ។ ពេលនេះ អ្នកគាំទ្រនៅសហរដ្ឋអាមេរិកនឹងទទួលបាននូវពណ៌ថ្មីមួយទៀតគឺ Cloud Silver ។

 image

ស្មាតហ្វូននេះប្រើប្រាស់ជាមួយនឹង S Pen ដែលអាចរកទិញបាននៅលើ Samsung (online) និង Best Buy ចាប់ពីថ្ងៃទី 5 ខែតុលាខាងមុខនេះជាមួយនឹងតម្លៃដូចគ្នាទៅនឹងពណ៌ផ្សេងទៀតដែរ។ កាលពីសប្តាហ៍មុននេះ​ស្មាតហ្វូន Galaxy Note9 ពណ៌ Midnight Black នឹងដាក់លក់នៅក្នុងសហរដ្ឋអាមេរិកនៅថ្ងៃទី 12 ខែតុលាខាងមុខនេះ។ សម្រាប់ទំហំ 512GB នឹងដាក់លក់នៅថ្ងៃទី 26 ខែតុលា៕