ព័ត៌មាន

Oppo Find X នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតជាមួយនឹងរ៉េមទំហំ 10GB

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នៅមិនទាន់បញ្ជប់ជាមួយនឹងស្មាតហ្វូន Find X នោះទេដែលប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែកក្កដានេះ ពេលនេះស្មាតហ្វូននេះមាន Version ថ្មីមួយទៀតដែលមានទំហំ 10GB ដែលស្ថិតនៅក្នុងបញ្ជីរបស់ TENAA នោះ។

 image

អ្វីគ្រប់យ៉ាងនៅលើស្មាតហ្វូននេះគឺដូចគ្នាជាមួយនឹងអេក្រង់ទំហំ 6.42-inch 1080x2340px Super AMOLED កាមេរ៉ារុញ កាមេរ៉ាភ្លោះទំហំ 16 f/2.0 + 20MP f/2.0 និងកាមេរ៉ាខាងមុខទំហំ 25MP ។ រូបភាពរបស់ស្មាតហ្វូននេះគឺមានពណ៌ប្រផេះ ខណៈពេលដែលពណ៌ផ្លូវការគឺពណ៌ខៀវ និងពណ៌ក្រហម៕