ព័ត៌មាន

ប្រព័ន្ធប្រតិបត្តិការ Android 9 Pie beta ពេលនេះធ្វើការតេស្តនៅលើស្មាតហ្វូន Nokia 6.1 Plus

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការប្រកាសបង្ហាញនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie Beta ដំបូងបំផុតសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន 6.1 Plus ។ វាត្រូវប្រកាសបង្ហាញជាផ្លូវការនៅលើគណនី Twitter របស់លោក Juho Sarvikas ដែលជាប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន HMD នោះ។

 image

ប្រសិនបើអ្នកចង់ធ្វើការសាកល្បងនោះ អ្នកត្រូវទៅកាន់ Nokia Beta Labs និងធ្វើការ Update នៅទីនោះ។ សម្រាប់ការ Update ទៅកាន់ Android 9 Pie នៅលើស្មាតហ្វូន Nokia 6.1 Plus នឹងចាប់ផ្តើមនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕