ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy Note10 នឹងមានអេក្រង់ទំហំ 6.66"

ប្រភពឧស្សាហកម្មផ្នែកខាងក្នុងនិយាយថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note10 នឹងមានអេក្រង់ទំហំ 6.66” ។ Samsung Mobile បញ្ជាទៅកាន់ក្រុមហ៊ុន Samsung Display ក្នុងការចាប់ផ្តើមទៅលើការផលិតអេក្រង់ដែលមានទំហំធំប្រភេទ Super AMOLED panel នេះ។

 image

ស្មាតហ្វូន Galaxy Note9 មានអេក្រង់ទំហំ 6.4” ខណៈពេលដែលស្មាតហ្វូន Note ជំនាន់បន្ទាប់នឹងមានអេក្រង់ធំជាងមុនដល់ទៅ 8% ។ សម្រាប់ស្មាតហ្វូន iPhone XS Max មានអេក្រង់ទំហំ 6.5” ខណៈពេលដែលស្មាតហ្វូន Galaxy S10+ នឹងមានអេក្រង់ទំហំ 6.44” ។

ស្មាតហ្វូន Galaxy note 10 នេះមានកូដឈ្មោះថា “Da Vinci” ហើយក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រហែលជាមានការផ្លាស់ប្តូរឈ្មោះផងដែរសម្រាប់ស្មាតហ្វូន Note 10 នេះដែលត្រៀមនឹងបង្ហាញខ្លួននៅក្នុងឆមាសទី ១ នៅឆ្នាំក្រោយនេះ។ ស្មាតហ្វូន Galaxy S10 ត្រូវរចនារូបរាងរបស់វាចប់តាំងពីខែមេសា ហើយវាត្រៀមនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះ៕