Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Samsung Galaxy Book2 បង្ហាញខ្លួនជាមួយនឹងបន្ទះឈីប Snapdragon 850 និង Gigabit LTE

October 20
03:11 pm 2018
Like and Share this page:

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ប្រកាសបង្ហាញនូវកុំព្យូទ័រ Galaxy Book2 ជាផ្លូវការ។ វាគឺជាប្រភេទ  2-in-1 ដែលជាជំនាន់បន្ទាប់របស់កុំព្យូទ័រ Galaxy Book ដែលបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៧ នោះ។ ឧបករណ៍នេះគឹជាគូប្រកួតប្រជែងជាមួយនឹង Surface Pro របស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ហើយអ្វីដែលពិសេសជាងនេះទៀតនោះ វាប្រើប្រាស់ជាមួយនឹងបន្ទះឈីប Qualcomm SoC ដែលខុសប្លែកពីជំនាន់មុនប្រើប្រាស់នូវបន្ទះឈីប Intel Core m3 ។

 image

បន្ទះឈីប  Snapdragon 850 នេះគឺជាស្នូលដ៏សំខាន់របស់កុំព្យូទ័រ  Galaxy Book2 ដែលមានអេក្រង់ទំហំ  12-inch 2160x1440 Super AMOLED touchscreen រ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  128GB ។ វាប្រើប្រាស់នូវ X20 modem ទ្រទ្រង់នូវ  Cat.18 LTE 5CA និង4X4 MIMO សម្រាប់ការប្រើប្រាស់នូវ Gigabit ។

image

ស្មាតហ្វូន Gigabit នេះមានកាមេរ៉ាខាងក្រោយទំហំ 8 MP និងកាមេរ៉ាខាងមុខទំហំ 5MP Speakers ចំនួន 2 របស់ក្រុមហ៊ុន AKG ជាមួយនឹងប្រព័ន្ធសំឡេង Dolby Atmos រន្ធដោត USB-C ports ចំនួន 2 រន្ធ microSD card រន្ធស្តាប់កាស 3.5mm headset jack, Wi-Fi 802.11ac និងថាមពលថ្មប្រើប្រាស់បាន 20 ម៉ោង។ វាប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 នៅក្នុង S Mode ហើយវាមាន Keyboard និង S Pen ផងដែរ។

កុំព្យូទ័រនេះអាចរកទិញបានអនឡាញចេញពី AT&T, the Microsoft store និង Samsung.com នៅក្នុងតម្លៃ $999.99 នៅថ្ងៃទី 2 ខែវិច្ឆិកានេះ។ នៅខែក្រោយនេះ វាអាចរកទិញបាននៅហាងជាច្រើនទៀតដូចជា Sprint, Verizon និង AT&T ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2247
Yesterday : 15882
This Month : 464066
Last Month : 558892
Total Visitor : 23337624