ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បញ្ចេញនូវស្មាតហ្វូន Galaxy A8s ជាមួយនឹងប្រហោងកាមេរ៉ាមួយនៅក្នុងអេក្រង់

នៅក្នុងយុទ្ធសាស្រ្តនៃការផ្លាស់ប្តូរថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung សម្រេចចិត្តនូវការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាប់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួនជាជាងការបំពាក់នៅលើស្មាតហ្វូនថ្នាក់ប្រណិតនោះ។ នៅក្នុងការប្រើប្រាស់ប្រព័ន្ធកាមេរ៉ា 3 គ្រាប់លើ Galaxy A7 (2018) និងកាមេរ៉ា 4 គ្រាប់នៅលើស្មាតហ្វូន Galaxy A9 (2018) នោះ ក្រុមហ៊ុននេះគឺមានគម្រោងថ្មីទៀតហើយ។

 image

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏បញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy A8s នៅចុងព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូន Galaxy A9s និង A6s ។ ស្មាតហ្វូននេះនឹងក្លាយជាស្មាតហ្វូនដំបូងបំផុតដែលមានប្រហោងមួយនៅក្នុងអេក្រង់ផ្នែកគែមខាងឆ្វេង។ សម្រាប់ប្រហោងនេះគឺសម្រាប់ដាក់កាមេរ៉ាខាងមុខ ហើយវាក៏អាចដាក់នូវសេនស័រផ្សេងទៀតបានផងដែរដូចជា​ proximity និង ambient light ។

image

ការរចនារូបរាងបែបនេះគឺក្រុមហ៊ុនមិនចាំបាច់ប្រើប្រាស់នូវ Notch នោះទេ ហើយវាផ្តល់នូវបទពិសោធន៍ពេញលេញសម្រាប់ប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីនេះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុននៅលើឆាកនៃព្រឹត្តិការណ៍នេះមិនទម្លាយព័ត៌មានច្រើននោះទេអំពីលក្ខណៈសម្បត្តិ កាលបរិច្ឆេទនៃការបង្ហាញខ្លួន និងតម្លៃរបស់វានោះ៕