ព័ត៌មាន

ស្មាតហ្វូន​ Oppo R17 Neo បង្ហាញខ្លួននៅប្រទេសជប៉ុន ហើយវាបំពាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត

ប្រទេសជប៉ុនគឹជាទីកន្លែងដែលទទួលបាននូវបច្ចេកវិទ្យាថ្មីមុនគេបំផុត ប៉ុន្តែពេលនេះវាមិនបែបនេះទៀតនោះទេ។ ពេលនេះ ប្រទេសមួយនេះទើបតែទទួលបាននូវស្មាតហ្វូនដែលបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃដំបូងបំផុតគឺ Oppo R17 Neo ។

 image

នេះគឺជា Version ថ្មីរបស់ស្មាតហ្វូន Oppo K1 និង R15X ។ នេះមានន័យថា ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ទំហំ 6.4” AMOLED display ជាមួយនឹង Notch និងកម្រិតភាពច្បាស់ 1080p+ ។ ស្មាតហ្វូននេះប្រើប្រាស់នូវពណ៌ Gradient ចំនួនពីរថ្មី។ Oppo R17 Neo បំពាក់នូវបន្ទះឈីប Snapdragon 660 chipset ជាមួយរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាខាងក្រោយទំហំ 16MP + 2MP និងកាមេរ៉ាខាងមុខទំហំ 25MP ។ Oppo R17 Neo ដាក់លក់ហើយនៅក្នុងតម្លៃ JPY 38,988 ($345/€305) ៕