ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung កំពុងតែធ្វើការនៅលើ dual-core NPU សម្រាប់បន្ទះឈីប 7nm Exynos chipset​

ប្រភពឧស្សាហកម្មខាងក្នុងជាច្រើនរាយការណ៍ថា ស្មាតហ្វូនស៊េរីថ្មី Samsung កំពុងតែធ្វើការនៅលើបច្ចេកវិទ្យា dual core NPU ប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់បន្ទះឈីប 7nm chipsets ។ ក្រុមហ៊ុននឹងធ្វើការរចនាទៅលើ dual core សម្រាប់ពង្រឹងទៅលើសមត្ថភាពនៃការងារ​ AI ។

image

អ្នកទម្លាយព័ត៌មាន Ice Universe បញ្ជាក់ថា NPU នេះនឹងប្រើប្រាស់នូវដំណើរការនៃរូបភាពសម្រាប់កាមេរ៉ានៅលើស្មាតហ្វូន Galaxy S10 ។ សម្រាប់ការថតវីដេអូ និងការស្គាល់សំលេងនឹងពង្រឹងទៅលើសមត្ថលភាពសម្រាប់បន្ទះឈីបថ្មីនេះផងដែរ។

image

នៅដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទម្លាយនូវបន្ទះឈីបដំបូងបំផុតរបស់ខ្លួនជាមួយនឹងបច្ចេកវិទ្យា NPU នៅលើបន្ទះឈីប Exynos 7 9610 ។ បន្ទះឈីបនេះប្រើប្រាស់នូវ AI សម្រាប់ការសម្គាល់ទៅលើទេសភាពដោយស្វ័យប្រវត្តិ និងការប្រើប្រាស់នូវ Bokeh Render ថែមទៀត៕