Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

ស្មាតហ្វូន Nokia X7​ នឹងដាក់លក់នៅលើទីផ្សារអន្តរជាតិនៅក្រោមឈ្មោះថា Nokia 8.1

November 11
01:56 am 2018
Like and Share this page:

អ្នកប្រហែលជាបានដឹងរួចមកហើយថា នៅដើមឆ្នាំនេះ ក្រុមហ៊ុន HMD Global ប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Nokia X6 ផ្តាច់មុខនៅក្នុងប្រទេសចិន។ ក្រោយមកទៀតសម្រាប់ទីផ្សារអន្តរជាតិស្មាតហ្វូននេះដាក់លក់នៅក្នុងឈ្មោះថា Nokia 6.1 Plus ។ ថ្មីនេះ ក្រុមហ៊ុន Nokia ក៏ទើបតែបញ្ចេញនូវស្មាតហ្វូន Nokia X7 ដែលនឹងដាក់លក់នៅក្នុងទីផ្សារអន្តរជាតិនៅក្រោមឈ្មោះថា Nokia 7.1 Plu ។ ទោះជាយ៉ាងណាក៏ដោយ វាមានការរាយការណ៍ថា ស្មាតហ្វូន Nokia X7 ប្រហែលជាបង្ហាញខ្លួនសម្រាប់ទីផ្សារអន្តរជាតិជាមួយនឹង Nokia 8.1 ។

 image

នេះមានន័យថា ស្មាតហ្វូនត្រកូល Nokia 8 series គឺជាស្មាតហ្វូនថ្នាក់កណ្តាលកម្រិតខ្ពស់របស់ក្រុមហ៊ុន Nokia ។ ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ក៏ប្រហែលជាបញ្ចេញនូវស្មាតហ្វូន Nokia 9 PureView នៅក្នុងខែកុម្ភៈខាងមុខនេះ។ ស្មាតហ្វូន Nokia 8.1 នេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ខណៈពេលដែលស្មាតហ្វូន Nokia 7.1 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 636 ហើយស្មាតហ្វូន Nokia 7 Plus ប្រើប្រាស់នូវបន្ទះឈីប Snapdragon 670 ។​

image

ស្មាតហ្វូន Nokia 8.1 អាចនឹងបង្ហាញខ្លួននៅចុងខែវិច្ឆិកានេះ ឬនៅដើមខែធ្នូនៅក្នុងរដូវកាលឈប់សម្រាកនោះ។ សម្រាប់ស្មាតហ្វូន Nokia 7.1 Plus អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅខែកុម្ភៈខាងមុខនេះ៕

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 2100
Yesterday : 15882
This Month : 463919
Last Month : 558892
Total Visitor : 23337477