ព័ត៌មាន

ដំណឹងល្អ! Nokia 6 (2018), Nokia 6.1 Plus និង Nokia 7 Plus នៅកម្ពុជាអាចអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Pie បានហើយ!

នេះគឺជាដំណឹងដ៏រីករាយសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Nokia នៅក្នុងប្រទេសកម្ពុជាដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ចាប់ផ្តើមចែកចាយនូវការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 9.0 Pie សម្រាប់ស្មាតហ្វូនជាច្រើនម៉ូដែលរបស់ខ្លួន។

image

សម្រាប់អតិថិជនដែលប្រើប្រាស់នូវស្មាតហ្វូន Nokia 6.1 (2018), Nokia 6.1 Plus និង Nokia 7 Plus អាចតម្លើងនូវប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android 9.0 Pie បានហើយ។ Android 9.0 Pie គឺជាប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Google សម្រាប់ការដំណើរការនៅលើស្មាតហ្វូន Android ។ ប្រព័ន្ធប្រតិបត្តិការនេះមាន UI (User Interface) ថ្មីដែលកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ ការដំណើរការល្បឿនលឿន និងផ្តល់នូវមុខងារថ្មីៗដែលអ្នកប្រើប្រាស់អាចគ្រប់គ្រងទៅលើកម្មវិធី Apps ជាច្រើនរបស់ខ្លួនកាន់តែងាយស្រួល។

image

image

តើ Android 9.0 Pie នឹងនាំយកនូវមុខងារសំខាន់ៗអ្វីខ្លះក្នុងការប្រើប្រាស់?

សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie មានមុខងារសំខាន់ដ៏មានប្រយោជន៍បំផុតដូចជា៖

  • App Actions – មុខងារនេះជួយអ្នកប្រើប្រាស់ក្នុងការធ្វើរឿងរ៉ាវជាច្រើនកាន់តែលឿនជាងមុនដោយសារតែវាអាចធ្វើការទស្សន៍ទាយនូវអ្វីដែលអ្នកចង់ធ្វើសម្រាប់ជំហានបន្ទាប់ និងការបង្ហាញនូវសកម្មភាពអ្វីដែលអ្នកចង់បាននៅលើស្មាតហ្វូនរបស់អ្នក

  • Slices – មុខងារនេះអាចធ្វើការកំណត់សម្គាល់ទៅលើព័ត៌មានដែលជាប់ពាក់ព័ន្ធទៅនឹងកម្មវិធី Apps ដែលអ្នកពេញចិត្តដើម្បីអោយវាមានភាពងាយស្រួលក្នុងការចូលទៅដំណើរការនៅពេលដែលអ្នកត្រូវការ

  • Adaptive Battery – មុខងារនេះប្រើប្រាស់នូវប្រព័ន្ធឆ្លាតវៃ Deep Learning ក្នុងការយល់អំពីការប្រើប្រាស់ថាមពលថ្ម និងការផ្តល់នូវអាទិភាពទៅលើកម្មវិធី Apps ណាមួយដែលសំខាន់ជាងសម្រាប់ការប្រើប្រាស់

  • Adaptive Brightness​ – មុខងារនេះធ្វើការកែប្រែដោយស្វ័យប្រវត្តិទៅលើកម្រិតពន្លឺនៅលើស្មាតហ្វូនរបស់អ្នកតាមរយៈការរៀនអំពីការកែប្រែរបស់អ្នកនៅលើ Settings

  • ប្រព័ន្ធ System Navigation ថ្មី – មុខងារនេះមានផ្ទុកនៅកន្លែង Home Button ដែលផ្តល់នូវការទស្សន៍ទាយ និងសំណើរដែលមានភាពឆ្លាតវៃបំផុត (អ្នកប្រើប្រាស់ត្រូវដំណើរការមុខងារនេះសិន)

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Nokia 6 (2018), Nokia 6.1 Plus និង Nokia 7 Plus

  • Nokia 6.1 Plus នេះមិនត្រឹមតែមានការរចនារូបរាងកាលីបទាន់សម័យស្របទៅតាមនិន្នាការបច្ចុប្បនុ្ននោះទេ ប៉ុន្តែវាថែមទាំងជាស្មាតហ្វូនដែលពោរពេញទៅដោយសមត្ថភាពថែមទៀតផង។ ស្មាតហ្វូន Nokia 6.1 Plus នេះបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះដែលទ្រទ្រង់នូវបច្ចេកវិទ្យាឆ្លាតវៃ AI និងមុខងារ HDR ថែមទៀត។ Nokia 6.1 Plus នេះប្រើប្រាស់នូវស៊ីមពីរ (Dual-SIM)  4G VoLTE នៅលើប្រព័ន្ធប្រតិបត្តិការ  Android 8.1 Oreo និងបំពាក់នូវអេក្រង់ភ្លឺច្បាស់ទំហំ 5.8-inch full-HD+ (1080×2280 ភិចសែល) ការពារដោយកញ្ចក់  2.5D Gorilla Glass 3 មិនអោយមានស្នាមឆ្កូតនៅលើអេក្រង់នេះនោះទេ។ ស្មាតហ្វូននេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម microSD កាតដែលអ្នកប្រើប្រាស់មិនមានការព្រួយបារម្ភនោះទេក្នុងការរក្សាទុកនូវទិន្នន័យ រូបភាព វីដេអូ កម្មវិធី និងជាច្រើនទៀតនោះ។ បន្ទះឈីបរបស់វាគឺ  octa-core Snapdragon 636 SoC ដែលធ្វើឱ្យស្មាតហ្វូននេះដំណើរការលឿនក្នុងការប្រតិបត្តិការងារ និងការលេងហ្គេមជាដើម។ Nokia 6.1 Plus ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ 16MP + 5MP សម្រាប់ថតរូបភាពវីដេអូយ៉ាងស្រស់ស្អាតដោយសារតែវាប្រើប្រាស់នូវបច្ចេកវិទ្យា AI ក្នុងការគ្រប់គ្រងទៅលើពណ៌ ការបន្ថែមនូវ Effects និងការទ្រទ្រង់នូវ HDR ។ កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ហើយអ្វីដែលកាន់តែពិសេសនោះជាមួយនឹងមុខងារ Bothie អ្នកប្រើប្រាស់អាចថតរូបភាពដោយកាមេរ៉ាខាងមុខ និងខាងក្រោយក្នុងពេលជាមួយគ្នាផងដែរ។ Nokia 6.1 Plus នេះក៏ទ្រទ្រង់នូវបច្ចេកវិទ្យាស្កេនមុខសម្រាប់ដោះសោរហៅថា Face Unlock ថែមទៀត។ លក្ខណៈពិសេសមួយទៀតរបស់វាគឺថាមពលថ្មបានយូររបស់វាដែលមានទំហំដល់ទៅ 3060mAh ជាមួយនឹងឆ្នាំងសាក  18W ។ ស្មាតហ្វូននេះប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge 3.0 បញ្ចូលថាមពលថ្ម 30 នាទីបានពេញ 50% និងការប្រើប្រាស់ជាមួយនឹងរន្ធសាកថ្មលឿន USB Type-C និងការរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Headphone Jack ដដែល។

 image

image

  • Nokia 6 (2018) នេះមានអេក្រង់ទំហំ 5.5” IPS LCD, full-HD ជាមួយកម្រិតភាពច្បាស់ 1920 x 1080, 16:9 ការពារដោយកញ្ចក់Corning® Gorilla® Glass 3 ដែលធ្វើអោយលោកអ្នកកាន់តែរីករាយក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍​ថ្មី។ ស្មាតហ្វូននេះធ្វើការអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ  Android Pie ជាមួយនឹងមុខងារ Adaptive Battery សម្រាប់គ្រប់គ្រងទៅលើថាមពលប្រើប្រាស់កាន់តែសន្សំសំចៃ​ និង UI ដែលងាយស្រួលប្រើប្រាស់បំផុត។ Nokia 6 (2018) នេះមានរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 3GB ម៉េមូរីទហំ 32GB ជាមួយនឹងរន្ធដោត microSD ទំហំដល់ទៅ 128GB និងបន្ទះឈីប Qualcomm® Snapdragon™ 630, octa-core, 2.2 GHz ដែលមានល្បឿនលឿនសម្រាប់ក្រាហ្វិកធំៗ ហើយថាមពលថ្មរបស់វាគឺ 3000mAh។ Nokia 6 (2018)មានរន្ធដោតកាស 3.5mm ខណៈពេលដែល Speakers របស់វាមានតែមួយប៉ុណ្ណោះដែលទ្រទ្រង់នូវ microphones ចំនួន 2 ប្រើប្រាស់នូវប្រព័ន្ធ Nokia OZO Audio ដែលមានគុណភាពសំឡេងពិរោះបំផុត។ បើនិយាយអំពីកាមេរ៉ាខាងក្រោយរបស់វាគឺមានទំហំ 16MP PDAF, 1.0um, f/2, dual-tone flash និងកាមេរ៉ាខាងមុខ 8MP FF, 1.12um, f/2, FOV 84 ˚ងាយស្រួលក្នុងការថតរូប Selfie និងវីដេអូខលអាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ។ កាមេរ៉ារបស់ Nokia 6.1 មានសមត្ថភាពក្នុងការថតវីដេអូកម្រិតដល់ទៅ 4K ជាមួយនឹងគុណភាពច្បាស់ស្រស់ស្អាត។ បន្ថែមពីនេះទៀតនោះ វាប្រើប្រាស់នូវរន្ធដោត USB Type-C ​​ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ៣០នាទីប៉ុណ្ណោះនិងសេនស័រជាច្រើនដូចជា Ambient light sensor, Proximity sensor, Accelerometer, E-compass, Gyroscope, Fingerprint Sensor, Hall sensor ផងដែរ។ ទូរស័ព្ទ Nokia 6 (2018) នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie ហើយនិងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ។ ទូរស័ព្ទNokia 6 (2018) មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង (Black & Copper) និងស/ដែក (White & Iron) និងខៀវ/មាស (Blue & Gold)។

  • Nokia 7 Plus គឺជាស្មាតហ្វូនដែលមានអេក្រង់ទំហំ 6″ IPS LCD full HD+ ជាមួយនឹងកម្រិតភាពច្បាស់ 2160 x 1080, 18:9), 1500:1 contrast ratio និងការពារដោយកញ្ចក់ Corning® Gorilla® Glass 3 ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB បន្ទះឈីប Qualcomm® Snapdragon™ 660 ម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និងអាចបន្ថែមនូវ MicroSD បានទំហំដល់ទៅ 256GB ថែមទៀត។ Nokia 7 Plus ប្រើប្រាស់នូវថាមពលថ្ម  3800 mAh  និងរន្ធដោតបញ្ចូលថាមពល USB Type-C រន្ធដោតកាសស្តាប់  3.5 mm រួមជាមួយនឹងប្រព័ន្ធសំឡេងពិរោះ  Nokia OZO Audio នៅលើ Microphones ចំនួន 3 ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ  12 MP 1.4µm f/1.75 2PD ភ្ជាប់ជាមួយនឹងមុខងារ ZEISS optics, 13 MP 1.0µm f/2.6 with ZEISS optics, dual-tone flash ហើយកាមេរ៉ាខាងមុខមានទំហំ 16 MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ZEISS optics ដែលធ្វើឱ្យរូបភាពស្រស់ស្អាតល្អឥតខ្ចោះតែម្តង៕

 image

image

អញ្ចឹង! កុំអោយឱកាសនៃការទទួលបទពិសោធន៍ថ្មីនៃប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie នេះកន្លងផុតទៅ! ទិញស្មាតហ្វូន Nokia ស៊េរីថ្មីទាំងនេះភ្លាមទៅ! បានទាំងផលិតផលល្អ និងគុណភាពខ្ពស់ទៀត! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្ទាល់នៅតាមហាងលក់ទូរស័ព្ទទំនើប Nokia ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 012879707 !