Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

Galaxy A9 2018 កាមេរ៉ា ៤ គ្រាប់ដ៏ស្រស់ស្អាតនឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ!

November 14
08:52 am 2018
Like and Share this page:

កាលពីពាក់កណ្តាលខែតុលាកន្លងទៅនេះ ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញ បង្អួតសម្រស់រូបរាងដ៏គួរឲ្យទាក់ទាញរបស់ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Galaxy A7 & A9 នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី។ គួររំលឹកដែលថា Galaxy A7 បានមកដល់កម្ពុជាហើយ ព្រមទាំងទទួលបានការគ្រាំទ្រខ្លាំងពីសំណាក់អតិថិជន។

 image

នៅឡើយតែ Galaxy A9 ដែលមានកាមេរ៉ាខាងក្រោយរហូតដល់ទៅ៤គ្រាប់ បូកសមជាមួយរូបរាងយ៉ាងស្លីម ស្អាត ហើយមើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យឌីជីថលជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូបតែម្តងព្រោះថាសមត្ថភាពរបស់វាប្រៀបបានដូចជាអ្នកកំពុងមានកាម៉េរាមួយដ៏ឆ្នើមនៅក្នុងដៃចឹងដែរ។

image

ការទន្ទឹមរងចាំរបស់អតិថិជនដែលជាហ្វែនស្មាតហ្វូនត្រកូល Galaxy A ទាំងអស់នឹងទទួលបានបទពិសោធន៏ថ្មីស្រឡាងមួយទៀតក្នុងពេលឆាប់ៗ! Galaxy A9 នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជានៅខែវិច្ឆិកានេះហើយដែលអមជាមួយសមត្ថភាពអស្ចារ្យជាច្រើនដ៏ទាក់ទាញ បើតាមប្រភពពត៌មានដែលទទួលបានពីក្រុមហ៊ុនសាមសុង ។

image

ចឹងរង់ចាំមើលទាំងអស់គ្នាពីសមត្ថភាពនិងភាពអស្ចារ្យដែលត្រកូល Galaxy Aមួយនេះនឹងបង្ហាញជូនដល់ហ្វែនទាំងអស់នៅក្នុងខែនេះ!!!

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 6186
Yesterday : 15143
This Month : 312934
Last Month : 547061
Total Visitor : 25711990