ព័ត៌មាន

ស្មាតហ្វូន Nokia X7 ទទួលការអាប់ដេតថ្មីនៅចិនជាមួយនឹង Patch សម្រាប់ខែវិច្ឆិកា និងការពង្រឹងទៅលើកាមេរ៉ាកាន់តែប្រសើរ

ថ្មីៗនេះ ក្រុមហ៊ុន Nokia យកបណ្តាញសង្គម Weibo នៅក្នុងការប្រកាសអំពីការអាប់ដេតទៅលើស្មាតហ្វូន Nokia X7 ជាមួយនឹង​Patch សុវត្ថិភាពសម្រាប់ខែវិច្ឆិកា។ ក្រុមហ៊ុន Nokia និយាយថា ការអាប់ដេតនេះក៏មានការពង្រឹងទៅលើសមត្ថភាពនៃប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះផងដែរ។

 image

Nokia X7 ឬ Nokia 7.1 Plus មានអេក្រង់ទំហំ 6.18 inch LCD ជាមួយនឹងកម្រិតភាពច្បាស់ 2246×1080 pixels ។ វាទ្រទ្រង់នូវបច្ចេកវិទ្យា AI ហើយអេក្រង់របស់វាទំហំ​ 86.5% និងការទ្រទ្រង់នូវពណ៌ DCI-P3 color gamut display ផងដែរ។ វាប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 710 SoC ជាមួយនឹង 6GB LPDDR4X RAM និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128 GB ។

image

ស្មាតហ្វូននេះទ្រទ្រង់នូវ 18W fast charging ជាមួយនឹងថាមពលថ្ម 3500 mAh ។ ស្មាតហ្វូននេះមានរន្ធដោត 3.5 mm audio jack និងទ្រទ្រង់នូវ dual 4G VoLTE ជាមួយនឹង Type-C USB ផងដែរ។ ស្មាតហ្វូននេះដំណើរការនូវ Android 8.1 Oreo ហើយវាមានកាមេរ៉ាភ្លោះទំហំ 12 megapixels + 13-megapixel d ទ្រទ្រង់នូវមុខងារ Optical Image Stabilisation (OIS), AI features, dual-core focus, dynamic photos និងជាច្រើនទៀត៕