ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា ស្មាតហ្វូន Nokia 9 PureView នឹងបង្ហាញខ្លួននៅក្នុងខែមករាឆ្នាំ​២០១៩

សម្រាប់អ្នកគាំទ្ររបស់ក្រុមហ៊ុន Nokia ពិតជាទន្ទឹងរង់ចាំនូវវត្តមានរបស់ស្មាតហ្វូន Nokia 9 PureView ជាក់ជាមិនខាន។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីៗនេះអោយដឹងថា​ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅក្នុងខែមករាឆ្នាំ ២០១៩ ខាងមុខនេះ ហើយវាក៏នឹងដាក់បង្ហាញនូវក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress (MWC) ដែលធ្វើឡើងនៅក្នុងខែកុម្ភៈផងដែរ។

 image

ប្រភពជាច្រើនអះអាងថា ស្មាតហ្វូននេះអាចនឹងបង្ហាញខ្លួននៅក្នុងខែមករា និងដើមខែកុម្ភៈឆ្នាំក្រោយនេះ។ រូបភាព 3D renders របស់ស្មាតហ្វូន Nokia 9 PureView ក៏បែកធ្លាយនៅលើអនឡាញកាលពីពេលមុននេះជាមួយនឹងការប្រើប្រាស់នូវកាមេរ៉ាដល់ទៅ 5 គ្រាប់។

image

ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.99-inch screen ជាមួយនឹងកម្រិតភាពច្បាស់ Quad HD+ និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះមិនមានរន្ធដោត 3.5mm audio jack នោះទេ។ ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងមានរ៉េមទំហំ 6GB ឬ 8GB ហើយវានឹងដំណើរការនូវបន្ទះឈីប Snapdragon 845 chipset និងបច្ចេកវិទ្យា wireless charging ផងដែរ។​ ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ផងដែរ៕