ព័ត៌មាន

Nokia 106 ឬ N ចុចពិលជំនាន់ថ្មីបានមកដល់ទីផ្សារប្រទេសកម្ពុជាតម្លៃត្រឹមតែ $18 ប៉ុណ្ណោះ

បន្ទាប់ពីវត្តមានរបស់ស្មាតហ្វូនស៊េរីទំនើប NOKIA ជាច្រើនរបស់ក្រុមហ៊ុន HMD Global កំពុងតែវាយលុកទីផ្សារពិភពលោក និងនៅក្នុងប្រទេសកម្ពុជាផងនោះ ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះក៏បញ្ចេញនូវទូរស័ព្ទ Feature ស៊េរីថ្មីរបស់ខ្លួនគឺ NOKIA 106 ដែលមនុស្សជាច្រើនស្គាល់ថាជា N ចុចពិលនោះ។ 

 image

NOKIA 106 ស៊េរីថ្មីនេះមានរូបរាងតូចល្មម ថ្មកាន់ប្រើប្រាស់បានយូរជាមួយនឹងសមត្ថភាពក្នុងការនិយាយពីពេលព្រឹកព្រលឹមចាប់ពីព្រះអាទិត្យរះ រហូតដល់ព្រះអាទិត្យលិចបាត់វិញដោយគ្មានបញ្ហានោះទេ។ Nokia 106 ថ្មីនេះមិនធ្វើអោយលោកអ្នកខកចិត្តនោះទេដោយសារតែវាបញ្ចូលថាមពលថ្មម្តងអាចនិយាយបានដល់ទៅ 15 ម៉ោង ឬរយៈពេលទុកចោលមិនប្រើប្រាស់ (Standby Time) បានដល់ទៅ 21 ថ្ងៃឯណោះ។

  image

NOKIA 106 នេះមានអេក្រង់ទំហំ 1.8’’ Display ស្រោបដោយសម្បកជ័រស្វិតប៉ូលីកាបោន (Polycarbonate) រឹងមាំធន់មិនបែកនោះទេ ពិសេសមិនស្លេកថែមទៀត។ វាពិតជាធានានៅក្នុងការប្រើប្រាស់បានរយៈពេលយូរអង្វែង ហើយមិនងាយក្នុងការឆ្កូតនោះទេ។ Nokia 106 នេះគឺមានរូបរាងស្រស់ស្អាតងាយកាន់នៅក្នុងដៃបំផុត។ Nokia 106  នេះមានរ៉េមទំហំ 4MB បន្ទះឈីប MTK 6261D Processor ថាមពលថ្មទំហំ 800mAh និងអាចប្រើប្រាស់ស៊ីមពីរបានថែមទៀត។

image

 បើនិយាយអំពីការកម្សាន្តវិញនោះ Nokia 106 នេះមានភ្ជាប់ជាមួយនឹងហ្គេមពស់ Snake Xenzia និងហ្គេមជាច្រើនទៀតដូចជា Nitro Racing, Danger Dash, Tetris និងជាច្រើនទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ Nokia 106 នេះអាចផ្ទុកឈ្មោះ Contact បានដល់ទៅ 2000 នាក់ និងផ្ទុកសារបានដល់ទៅ 500 សារឯណោះ។ វាពិតជាអស្ចារ្យមិនធម្មតានោះទេ។ ដូចនេះ អ្នកពិតជាមានភាពងាយស្រួលនៅក្នុងការភ្ជាប់ទំនាក់ទំនងការងារអាជីវកម្ម មិត្តភក្តិ និងក្រុមគ្រួសារបានយ៉ាងងាយបំផុត។

image

Nokia 106 ជំនាន់ថ្មីនេះមកដល់ប្រទេសកម្ពុជាហើយ! លក់នៅក្នុងតម្លៃពិសេសត្រឹមតែ $18 ប៉ុណ្ណោះ។ លោកអ្នកអាចរកជាវទូរស័ព្ទនេះនៅគ្រប់ហាងចែកចាយរបស់ Nokia ទាំងអស់ក្នុងប្រទេសកម្ពុជា!