Galaxy A9 រូបរាងស្លីមឡូយ កាលីបទាន់សម័យលក់ក្នុងតម្លៃត្រឹមតែ $559 ទាប ជាងទីផ្សារអន្តរជាតិ!

  • December 31, 2018
  • 0 Comments

កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនសាមសុង ប្រារព្ធនូវព្រឹត្តិការណ៍ 4XFUN នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានការចូលរួមពីអ្នកសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក ដើម្បីសម្ភោធកំពូលស្មាតហ្វូនកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដំបូងបំផុតក្នុងពិភពលោកគឺ Galaxy A9 ដែលមានការរចនារូបរាងឡូយកប់ទាន់សម័យស្លីម បច្ចេកវិទ្យាទំនើប និងលក្ខណៈពិសេសជាច្រើនទៀតមិនចាញ់ស្មាតហ្វូនថ្នាក់ប្រណិតត្រកូល Galaxy S-Series និង Galaxy Note-Series នោះទេ។ ចង់ធ្វើជាម្ចាស់របស់កំពូលស្មាតហ្វូននេះដែរទេ? ចឹងកុំបង្អង់ទៀតអី ឥឡូវនេះ កំពូលស្មាតហ្វូនស៊េរីថ្មី Galaxy A9 នេះមានវត្តមានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយតម្លៃវិញគឺល្អបំផុតត្រឹមតែ $559 តែប៉ុណ្ណោះ ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូន Galaxy A9 នៅលើទីផ្សារអន្តរជាតិប៉ែកខាងអ៊ឺរ៉ុបគឺដល់ទៅ 599 អ៊ឺរ៉ូ (ប្រហែលជា $682) ឯណោះ! Galaxy A9 មានភាពទាក់ទាញខ្លាំងជាមួយនឹងការរចនាកាមេរ៉ា ៤ គ្រាប់សម្រាប់ថតរូបភាពដ៏ល្អឥតខ្ចោះ ស្រស់ស្អាត ហើយសូម្បីតែការប្រើប្រាស់ពណ៌ខាងក្រោយរបស់វាក៏ជាពណ៌ Gradients ដ៏ទាក់ទាញថែមទៀតដូចជាពណ៌ផ្កាឈូក ពណ៌ខៀវ និងពណ៌ខ្មៅដែលសុទ្ធសឹងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក និងទីផ្សារក្នុងប្រទេសកម្ពុជា។ Galaxy A9 មានភាពទាក់ទាញខ្លាំងដោយសារតែវាមានរូបរាងស្លីម ការរចនាឡូយកប់ អេក្រង់ធំ 6.3 […]

Samsung Notebook 9 PEN អនុភាពដ៏ខ្លាំងក្លានៃកុំព្យូទ័រ 2-in-1 ស៊េរីថ្មីបំផុត

  • December 30, 2018
  • 0 Comments

Notebook 9 Pen គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងការបញ្ចូលថាមពលថ្មលឿនថែមទៀត។ កុំព្យូទ័រនេះមានទម្ងន់ស្រាល ហើយវាងាយស្រួលដាក់តាមខ្លួនទៅគ្រប់ទីកន្លែង។ វាអាចកាត់បត់បានកម្រិត ៣៦០ ដឺក្រេនៅក្នុង Tablet Mode អេក្រង់ Touchscreen និងការប្រើប្រាស់ជាមួយនឹងប៊ិច S PEN ថែមទៀត។ ភាពងាយស្រួលនៅក្នុងការកត់ត្រា គ្រាន់តែចាប់យកនូវប៊ិច S Pen របស់អ្នកសម្រាប់ធ្វើការកត់ត្រានៅលើអេក្រង់តែម្តង ឬការគូសរូបព្រាងណាមួយ និងការប្រើប្រាស់នូវ Voice Note សម្រាប់ធ្វើការកត់ត្រានៅក្នុងពេលប្រជុំ ឬសិក្ខាសាលា និងការបន្ថែមនូវ Bookmarks ដែលអ្នកអាចធ្វើការពិនិត្យមើលឡើងវិញនៅពេលក្រោយបានផងដែរ។ សម្រាប់ Notebook 9 Pen នេះគឺភ្ជាប់ជាមួយនឹងមុខងារពិសេសៗទាំងនេះ។   ទម្ងន់ស្រាល ងាយស្រួលកាន់គ្រប់ទីកន្លែង កុំដោយសារតែទម្ងន់ធ្ងន់ជាឧបសគ្គរារាំងអ្នកនោះ។ សម្រាប់កុំព្យូទ័រស៊េរីថ្មីនេះគឺមានទម្ងន់ត្រឹមតែ ២ ផោនប៉ុណ្ណោះ ហើយ  Notebook 9 Pen គឺមានតួខ្លួនធ្វើពីដែកអ៊ីណុកម៉ាញ៉េស្យូម និងគែមស្រោបដោយអាលុយមីញ៉ូមធន់ក្នុងការប្រើប្រាស់ និងស្រាលងាយស្រួលកាន់ថែមទៀត។ អ្នកអាចដាក់វានៅក្នុងកាបូបស្ពាយរបស់អ្នកនៅពេលដែលធ្វើដំណើរទៅខាងក្រៅដោយគ្មានការព្រួយបារម្ភនោះទេ។   […]

OSMO POCKET ឧបករណ៍ថតរូបភាពដ៏ឆ្លាតវៃងាយស្រួលក្នុងការដាក់តាមខ្លួន

  • December 30, 2018
  • 0 Comments

តើលោកអ្នកចង់ធ្វើការថតរូបភាព វីដេអូដ៏អស្ចារ្យដែលជាការចងចាំបំភ្លេចមិនបានរបស់អ្នកនោះទេ? សម្រាប់កាមេរ៉ា DJI 3-axis stabilized handheld camera គឺមានការរចនារូបរាងជាមួយនឹងភាពស្រស់ស្អាត និងប្រណិតបំផុតនៅក្នុងការប្រើប្រាស់ ហើយវាវាមានរូបរាងតូចច្រឡឹង និងងាយស្រួលដាក់នៅក្នុងហោប៉ាវថែមទៀតផង។ ឧបករណ៍ដ៏អស្ចារ្យនេះមានឈ្មោះហៅថា​ Osmo Pocket ដែលអាចធ្វើការថតរូបភាពបានយ៉ាងស្រស់ស្អាត។ ជាមួយនឹងកាមេរ៉ា Osmo Pocket អ្នកអាចធ្វើការផ្តិតរូបភាពបានយ៉ាងងាយស្រួល និងការចែករំលែកបានគ្រប់ទីកន្លែងថែមទៀត។   រូបរាងតូចប្រណិត និងការដំណើរការយ៉ាងរលូន Osmo Pocket គឺជាឧបករណ៍ដែលប្រើប្រាស់ជាមួយនឹង 3-axis mechanical handheld gimbal តូចបំផុតរបស់ក្រុមហ៊ុន DJI ដែលងាយស្រួលនៅក្នុងការរក្សាលំនឹង និងការប្រើប្រាស់ផងដែរ។ លោកអ្នកអាចប្រើប្រាស់កាមេរ៉ានេះសម្រាប់ការដើរថតបានយ៉ាងល្អឥតខ្ចោះ ហើយអ្នកអាចធ្វើការបង្កើតនូវទស្សនីយភាពដ៏អស្ចារ្យជាច្រើនថែមទៀតផង។ កាមេរ៉ានេះភ្ជាប់ជាមួយនឹងមុខងារ Gimbal Stabilization, Electronic Stabilization និង Optical Image Stabilization ។ ការប្រើប្រាស់នូវ Tools ដ៏មានអនុភាពខ្លាំងក្លាលើសពីការរំពឹងទុក សម្រាប់ឧបករណ៍ Osmo Pocket នេះអាចធ្វើការប្រែក្លាយនូវទស្សនីយភាពដ៏ស្រស់ស្អាតនៅជុំវិញខ្លួនរបស់អ្នកទៅជារូបភាពដ៏អស្ចារ្យជាច្រើនដែលអ្នកនឹកស្មានមិនដល់នោះទេ។ វាអាចធ្វើការថតរូបភាពយ៉ាងស្រស់ស្អាតនៅក្នុងកម្រិតមួយដែលច្បាស់បំផុតជាមួយនឹងសេនស័រទំហំ 1/2.3-inch […]

OPPO R17 Pro ស៊ីដាច់គេ ថតរូបពេលយប់ច្បាស់កប់ស៊េរី!

  • December 28, 2018
  • 0 Comments

ប្រិយមិត្តប្រាកដជាធ្លាប់ដឹងមកហើយថា OPPO កំពុងទទួលបានការគាំទ្រខ្លាំងមែនទែនពីអតិថិជនទូទាំងសកលលោក។ ទីផ្សារ និងភាពពេញនិយមដែលមហាជនទូទៅទទួលស្គាល់ពី OPPO គឺគុណភាពនៃរូបថតស៊ែលហ្វី  ល្បឿននៃម៉ាស៊ីន និងការរចនារូបរាងតែម្ដង។ ថ្មីៗនេះ OPPO មិនបានសម្ងំលាក់ខ្លួនព្រងើយកន្ដើយ និងមិនឱ្យអ្នកគាំទ្រខកចិត្តឡើយ ដោយបានចេញកំពូលទូរស័ព្ទស្មាតហ្វូនស៊េរីចុងក្រោយមួយទៀត ដែលស្ថិតនៅត្រកូល R គឺ OPPO R17 Pro ដែលនាំយកលក្ខណៈពិសេស នៃការថតរូបពេលយប់ មិនចាញ់កាមេរ៉ាអាជីពប៉ុន្មានឡើយ។   ដំណើរការនៃការអភិវឌ្ឍតាមជំនាន់កំពូលស្មាតហ្វូនរបស់ OPPO ត្រកូល R ផ្ដោតទៅលើគុណភាពនៃរូបថតនេះ គឺចាប់តាំងពីម៉ូដែល R9 មកម្ល៉េះ រួចក៏បន្តមកដល់ម៉ូដែល R15 ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។ មុខងារដ៏លេចធ្លោជាងគេរបស់ម៉ូដែល OPPO R17 Pro គឺការថតរូបច្បាស់ខ្លាំងនៅពេលយប់។ ហេតុអ្វីបានជា OPPO R17 Pro ត្រូវបានគេចាត់ទុកថាជាកំពូលស្មាតហ្វូន King of Low Light? OPPO R17 Pro បានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាដ៏ឈានមុខ […]

វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី5 បានបញ្ចប់ដោយ លទ្ធផលដ៏ជោគជ័យជាមួយ នឹងសិក្ខាកាម៨០នាក់បន្ថែមទៀត

  • December 27, 2018
  • 0 Comments

កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨ វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី 5 ត្រូវបានបញ្ចប់ដោយភាពជោគជ័យជាមួយសិក្ខាកាម៨០នាក់បន្ថែមទៀតដែល ទទួលបានជំនាញលើផ្នែកជួសជុលទូរស័ព្ទ និងគ្រឿងបរិក្ខារអេឡិកត្រូនិក​ដូចជាទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៏ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលរយៈពេល៤ខែកន្លងទៅ។    អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Seungho Choi បានមានប្រសាសន៍នៅក្នុងពិធីបិទវគ្គ Samsung Tech Institute ថា “យើងនៅក្រុមហ៊ុនសាមសុង ជឿជាក់ថា សមត្ថភាពនិងជំនាញបុគ្គលម្នាក់ៗអាចជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយក្នុងស្មារតីនេះ យើងនៅតែបន្តផ្ដោតការយកចិត្តទុកដាក់លើគោលដៅរបស់យើងក្នុងការបន្តជួយអភិវឌ្ឍ និងពង្រឹងជំនាញរបស់បុគ្គលម្នាក់ៗ ហើយការចូលរួមនេះនឹងក្លាយជាវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។ ”   ឆ្នាំនេះ គឺជាឆ្នាំទី5 នៃវគ្គបណ្ដុណបណ្ដាល Samsung Tech Institute ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមចំនួន៨០នាក់​ លើបីជំនាញផ្សេងៗគ្នាដូចជា ជំនាញជួលជុលទូរស័ព្ទនិងថែបផ្លែត ជំនាញជួសជុល Smart TV និងជំនាញជួសជុលគ្រឿងបរិក្ខាអេឡិកត្រូនិក។    គោលបំណងសំខាន់របស់ Samsung Tech Institute […]

ក្រុមហ៊ុន សាមសុង​ រៀបចំកម្មវិធីជប់លៀងយ៉ាងអាធិកអធមអស្ចារ្យដែលមិនអាចបំភ្លេចបានក្នុងជំនួបជាមួយអាជីវករសាមសុងទាំងអស់ទូទាំងប្រទេស

  • December 26, 2018
  • 0 Comments

កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន សាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅភោជនីយដ្ឋានទន្លេបាសាក់ ២ ។ នេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់ដុំ និងរាយទាំងអស់ដែលបានគាំទ្រនិងជឿជាក់លើផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុង ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨ នេះក៏ដូចជាបណ្តាលឆ្នាំកន្លងមកផងដែរ។ នៅក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានម្ហូបអាហារពិសេសៗមានរសជាតិឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ព្រមជាមួយនឹងកម្មវិធីតន្ត្រីកំដរបរិយាកាសដ៏ស្និទ្ធិស្នាលនេះ គេសង្កេតឃើញថាអាជីវកររបស់ក្រុមហ៊ុនសាមសុង​ និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុងក៏ជជែកកម្សាន្តសប្បាយយ៉ាងរីករាយ និងចូលរួមរាំលេងកម្សាន្តប្រកបដោយមេត្រីភាពយ៉ាងជិតស្និទ្ធិ និងស្រស់ស្រាយជាទីបំផុត។ ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង និងគាំទ្រផលិតផលសាមសុងដើម្បីទទួលបានជោគជ័យនឹងឈរលេខរៀងលំដាប់លេខ 1 គ្រប់ផលិតផលទាំងអស់ របស់សាមសុង។ ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត ។ ក្រុមហ៊ុនសាមសុង នឹងបន្តក្នុងការនាំយកនូវកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូពិសេសសម្រាប់អាជីវករទាំងអស់របស់ក្រុមហ៊ុនសាមសុងក្នុងប្រទេសកម្ពុជា។ ខណៈពេលដែលដើរទៅមុខជាមួយគ្នា ខ្ញុំជឿជាក់យ៉ាងមុតមាំថា ឆ្នាំ ២០១៩ នេះ វានឹងមានភាពជោគជ័យថ្មីកាន់តែខ្លាំងជាងមុនសម្រាប់យើងទាំងអស់គ្នា។ ដូចនេះ យើងត្រូវតែបង្កើតនូវភាពរឹងមាំ […]

តើនឹងមានអ្វីប្លែកក្នុងវីដេអូចម្រៀងថ្មីរបស់ ពេជ្រ សោភា ជាមួយពណ៌ថ្មី F9 Jade Green របស់ក្រុមហ៊ុន OPPO?

  • December 25, 2018
  • 0 Comments

តារាស្រីកំពុងទទួលភាពល្បីល្បាញពីសំណាក់យុវវ័យជាច្រើនគឺអ្នកនាង​ ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនដោយការ Live Video នៅលើផេកផ្លូវការរបស់ខ្លួន ដែលនាងកំពុងធ្វើការថតនូវវីដេអូមួយដែលនិយាយអំពីស្នេហាផ្អែមល្ហែមរបស់នាងនិងតួប្រុស លោក​ ហៃ ប៉ោហុង។​ នៅក្នុងនោះផងដែរអ្នកនាង ពេជ្រ សោភា​ បានបញ្ជាក់ថានាងគឺជានារីម្នាក់ដែលបម្រើការក្នុងហាងកាហ្វេមួយកន្លែង និងបានលួចស្រលាញ់តួប្រុសដែលជាភ្ញៀវមកហាងកាហ្វេនោះជាប្រចាំ។ តាមរយៈការ Live Video នេះអាចឱ្យទស្សនិកជនជាច្រើនដឹងថាអ្នកនាងនឹងមានវីដេអូពិសេសថ្មីមួយឆាប់ៗនេះរបស់ក្រុមហ៊ុន OPPO។ យ៉ាងណាមិញយើងបានដឹងរួចមកហើយអំពីបទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា បានផូសត៍នៅលើផេកហ្វេសប៊ុកផ្លូវការក៏ដូចជា YouTube Channel របស់ក្រុមហ៊ុនOPPO កាលពីមួយឆ្នាំមុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងបានជំរុញឱ្យផលិតផល OPPO មានការគាំទ្រកាន់តែច្រើនថែមទៀតផង។ គួររំឭកឡើងវិញផងដែរនូវបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំមុនរបស់ក្រុមហ៊ុន OPPOនោះគឺបទ “មិត្ត១០០ឆ្នាំ” និងបទ “លើសពីមិត្ត១០០ឆ្នាំ” ជាបទបែបសាច់រឿងស្នេហាបែបយុវវ័យផ្អែមល្ហែមរវាងអ្នកនាង​ ពេជ្រ សោភា និងតួប្រុស លោក​ ឆឹម សក្កដា។ ដោយឡែកក្រុមហ៊ុន OPPO ក៏ទើបតែចេញលក់ពណ៌ថ្មីរបស់ម៉ូដែល OPPO F9 គឺពណ៌ Jade Green ថ្មីៗនេះផងដែរនៅលើទីផ្សារ ដោយ […]

ញ៉ាក់សាច់! Nokia 5.1 Plus តម្លៃត្រឹមតែ $219 ហើយលេងហ្គេមវិញខប់ម៉ង់!

  • December 25, 2018
  • 0 Comments

ក្រោមការដឹកនាំរបស់ក្រុមហ៊ុន​ HMD Global ម៉ាកយីហោ NOKIA កំពុងតែមានសន្ទុះយ៉ាងខ្លាំងនៅលើទីផ្សារស្មាតហ្វូនពិភពលោក ហើយស្មាតហ្វូនស៊េរីថ្មី NOKIA ជាច្រើនគ្រឿង គ្រប់ស៊េរីម៉ូដែលទទួលបានការគាំទ្ររយ៉ាងខ្លាំង និងប្រជាប្រិយភាពយ៉ាងច្រើនលើសលប់ហួសពីការស្មានថែមទៀត។ ថ្មីៗនេះ ក្រុមហ៊ុន HMD Global ក៏នាំយកស្មាតហ្វូន NOKIA 5.1 Plus ដែលជាម៉ូដែលជំនាន់ថ្មីចុងក្រោយបំផុតចុងឆ្នាំ ២០១៨ នេះដែលមានរូបរាងស្លីមស្រស់ស្អាតឡូយឆាយ កាលីបទាន់សម័យ និងបំពាក់នូវលក្ខណៈពិសេសជាច្រើនដែលជាតម្រូវការជាទីពេញចិត្តសម្រាប់អតិថិជនផងដែរ។​ សម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមធំៗនោះ NOKIA 5.1 Plus គឺជាជម្រើសដ៏ល្អបំផុតដើរលឿន ឥតអាក់ ក្រាហ្វិកច្បាស់ៗ ហើយថែមទាំងតម្លៃសមរម្យក្នុងការប្រើប្រាស់ថែមទៀត។   NOKIA 5.1 Plus ស៊េរីថ្មីនេះចេញលក់ជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ $219 ជាមួយនឹងការថែមជូនសម្បកទូរស័ព្ទ អេក្រង់ការពារឆ្កូត និងកាបូបក្រវ៉ាត់ចង្កេះដ៏ស្រស់ស្អាតមួយថែមទៀត។ សូមប្រញាប់រួសរាន់កម្មវិធីថែមជូនដ៏ពិសេសនេះគឺចាប់ពីថ្ងៃនេះ រហូតដល់អស់ពីស្តុក! កុំឱ្យឱកាសនេះកន្លងផុតអី! ក្លាយជាម្ចាស់ស្មាតហ្វូនស៊េរីថ្មី NOKIA 5.1 Plus មុនគេភ្លាមទៅ។ Nokia 5.1 Plus មាន ៣ ពណ៌លេចធ្លោដ៏ស្រស់ស្អាតសម្រាប់ជ្រើសរើសគឺពណ៌ខ្មៅរលោង ខៀវរលោង និងសរលោង​។ […]

ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ស្នើសុំឈ្មោះ Trademarks ជាច្រើនដូចជា NEX V, NEX Y, NEX Z និង NEX Play

  • December 22, 2018
  • 0 Comments

បច្ចុប្បន្ននេះ ក្រុមហ៊ុន Vivo មានស្មាតហ្វូ​ន NEX ចំនួន ៣ ម៉ូដែលគឺ NEX A, NEX S, និង NEX Dual Display ។ យ៉ាងណាមិញ ពេលនេះក្រុមហ៊ុននេះស្នើសុំ trademark ទៅលើឈ្មោះត្រកូល NEX នេះជាច្រើនបន្ថែមទៀត។ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះស្នើសុំទៅកាន់ការិយាល័យប៉ាតង់របស់អ៊ឺរ៉ុប European Union Intellectual Property Office ។ នៅក្នុងឯកសារនោះគឺស្នើសុំឈ្មោះ trademarks ដូចជា NEX S, NEX V, NEX X, NEX Y, NEX Z និង NEX PLAY ។ NEX S​ គឺមានវត្តមានហើយជាមួយនឹងបន្ទះឈីប Snapdragon 845 ដែលបង្ហាញខ្លួននៅក្នុងខែមិថុនានោះ។ សម្រាប់ […]

ស្មាតហ្វូនស៊េរីថ្មី Vivo Y93 បង្ហាញខ្លួនជាផ្លូវការនៅឥណ្ឌាជាមួយបន្ទះឈីប Helio A22 និង 4 GB RAM

  • December 22, 2018
  • 0 Comments

នៅក្នុងប្រទេសចិន ក្រុមហ៊ុន Vivo ទើបតែប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Vivo Y93 ក្រោយពេលដែលខ្លួនប្រកាសបង្ហាញនូវ Vivo Y93s នោះ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Vivo Y93 ក៏មាននៅលើបញ្ជីអនឡាញរបស់វេបសាយក្រុមហ៊ុនផងដែរ។ ស្មាតហ្វូននេះមានវិមាត្រ 155.11 x 75.09 x 8.28mm និងអេក្រង់ទំហំ 6.22-inch IPS In-Cell display ទ្រទ្រង់នូវកម្រិតភាពច្បាស់ HD+ 1520 x 720 pixels ។   ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប MediaTek Helio P33 chipset រ៉េមទំហំ 4GB ថាមពលថ្ម 4,030mAh និង FunTouch OS 4.5 ។ វាក៏ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និង Jovi Smart Scene […]