Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🔾 អបអរសាទរខូប ២ ឆ្នាំរបស់ HMD Global! តើអ្នកដឹងថាមានហេតុផលអ្វីខ្លះដែលធ្វើឱ្យ HMD Global ទទួលបានជោគជ័យនៅលើម៉ាកយីហោ NOKIA វិញនោះ?​

December 04
01:43 pm 2018
Like and Share this page:

 បើវិលត្រឡប់ទៅកាន់រយៈពេល ២ ឆ្នាំមុននោះគឺនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៦ ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយរបស់ហ្វាំងឡង់គឺ HMD Global (ចាប់ផ្តើមដោយអតីតបុគ្គលិករបស់ក្រុមហ៊ុន NOKIA) ចាប់ផ្តើមដំណើរការនូវគម្រោងមួយក្នុងការនាំយកនូវម៉ាកយីហោ NOKIA ត្រឡប់ចូលទៅក្នុងទីផ្សារស្មាតហ្វូនពិភពលោកវិញ។ ការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia ស៊េរីថ្មីដំបូងបំផុតគឺនៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ MWC2017 នៅក្នុងទីក្រុងបាសេឡូណានោះ។

 image

ស្មាតហ្វូន Nokia ស៊េរីថ្មីជាច្រើនម៉ូដែលបង្ហាញខ្លួននៅក្នុងប្រទេសចិនមុនពេលដែលស្មាតហ្វូននេះបង្ហាញខ្លួននៅក្នុងទីផ្សារជាច្រើនទៀតនៅលើពិភពលោក។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបច្ចេកវិទ្យា HMD Global ចាប់ផ្តើមរីកធំធាត់យ៉ាងឆាប់រហ័ស និងបន្តបញ្ចេញនូវទូរស័ព្ទ Nokia ធូរថ្លៃ (ឬ N ចុចពិល) របស់ខ្លួនជំនាន់ទី ២ និងស្មាតហ្វូនស៊េរីថ្មីជាច្រើនដែលដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android វិញនោះ។ សម្រាប់ទូរស័ព្ទតម្លៃធូរថ្លៃ ឬ N ចុចពិលជំនាន់ថ្មីនេះ រួមជាមួយនឹងស្មាតហ្វូនស៊េរីថ្មីជាច្រើនទៀតនោះគឺមានការរចនារូបរាងយ៉ាងស្រស់ស្អាត និងបំពាក់នូវមុខងារពិសេសៗជាច្រើនថែមទៀត។

រហូតមកទល់ពេលនេះ ក្រុមហ៊ុន HMD Global ក៏បន្តនូវការពង្រឹងទៅលើប្រព័ន្ធកាមេរ៉ាកាន់តែល្អក្នុងការថតរូបភាពវីដេអូ និងការនាំយកនូវបច្ចេកវិទ្យា ZEISS សម្រាប់បំពាក់នៅលើស្មាតហ្វូនរបស់ខ្លួន។ សម្រាប់ស្មាតហ្វូន NOKIA ថ្នាក់ប្រណិតនេះនឹងមានគុណភាពល្អឥតខ្ចោះ ការរចនារូបរាងទំនើបទាន់សម័យ ការពង្រឹងទៅលើបច្ចេកវិទ្យាកាន់តែទំនើប និងរបកគំហើញនៃបច្ចេកវិទ្យាកាមេរ៉ាកាន់តែអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

image

អ្វីដែលសំខាន់ជាងនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា HMD ក៏កំពុងតែវិវឌ្ឍខ្លួនក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនកំពូលៗជាច្រើននៅក្នុងពិភពលោកនៅក្នុងពេលបច្ចុប្បន្ននេះ។ ម៉ាកយីហោ Nokia នេះចាប់ផ្តើមមានការទទួលស្គាល់វិញនៅលើទីផ្សារ និងការទទួលបាននូវកេរ្ត៍ឈ្មោះល្បីល្បាញនៅក្នុងទីផ្សារជាច្រើននៅលើពិភពលោក ហើយនៅក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុន HMD ក៏វិលត្រឡប់មកបង្ហាញខ្លួននៅលើបញ្ជីនៃស្មាតហ្វូនកំពូលទាំង ១០ នៅលើពិភពលោកថែមទៀតផង។

ពេលនេះវាគឺជាខូបរយៈពេល 2 ឆ្នាំនៃការវិលត្រឡប់នៃស្មាតហ្វូន NOKIA នៅក្រោមការដឹកនាំរបស់ក្រុមហ៊ុន HMD Global។ យើងបានឃើញនូវស្មាតហ្វូនជាច្រើនម៉ូដែលរបស់ក្រុមហ៊ុន HMD ហើយស្មាតហ្វូនទាំងនេះ គឺមានតាំងពីម៉ូដែលថ្នាក់ទាបរហូតដល់ ម៉ូដែលថ្នាក់ប្រណិតជាច្រើនម៉ូដែល។ នេះគឺជាហេតុផលដែលក្រុមហ៊ុន HMD Global ដែលត្រូវបានគេមើលឃើញថា ទទួលបានជោគជ័យខ្លាំងនៅពេលដែលកាន់កាប់ម៉ាកយីហោ NOKIA។

1. អតីតបុគ្គលិករបស់ក្រុមហ៊ុន Nokia ជាច្រើននាក់

រឿងមួយ ដែលអ្នកប្រហែលជាមិនបានដឹងអំពីក្រុមហ៊ុន HMD Global នោះ គឺថា នាយកប្រតិបត្តិជាច្រើនរបស់ក្រុមហ៊ុននេះ គឺជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Nokia។ មិនថាលោកនាយកប្រតិបត្តិ Florian Seiche នៅក្នុងពេលបច្ចុប្បន្ននេះ ដែលជាអតីតរបស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nokia នៅក្នុងអ៊ឺរ៉ុប ដែលជាអ្នករចនាម៉ូដស្មាតហ្វូនរបស់ក្រុមហ៊ុននេះ ក៏នូវមានមនុស្សជាច្រើននាក់ទៀតរបស់ក្រុមហ៊ុន HMD ដែលធ្លាប់ធ្វើការនៅក្រុមហ៊ុន “Nokia” ពីមុនមកផងដែរ។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលទៀតនោះ សម្រាប់មនុស្សដែលនៅផ្នែកទំនាក់ទំនងសាធារណៈ ក៏ជាបុគ្គលិកដែលធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុន Nokia កាលពីពេលមុនផងដែរ។ ជាក់ស្តែង វត្តមាននៃអតីតបុគ្គលិកជាច្រើន របស់ក្រុមហ៊ុន Nokia នេះ បានជម្រុញនៃការប្រើប្រាស់ស្មាតហ្វូន Nokia ជាច្រើនសារជាថ្មីឡើងវិញ ។

 image

2. ការរចនារូបរាងដ៏ប្រណិតរបស់ស្មាតហ្វូន NOKIA

ស្លាកសញ្ញាមួយនៅក្នុងចំណោម Trademarks របស់ក្រុមហ៊ុន NOKIA នេះ គឺមានភាពរឹងមាំ និងមានការរចនារូបរាងយ៉ាងប្រណិតបំផុត ហើយក្រុមហ៊ុន HMD ថ្មីៗនេះ ក៏បញ្ចេញនូវស្មាតហ្វូននេះ ដែលមានរូបរាងយ៉ាងល្អឥតខ្ចោះផងដែរ។ ប្រសិនបើអ្នកក្រឡេកមើលទៅលើរូបរាងរបស់ស្មាតហ្វូន Nokia 8 Sirocco នេះ គឺមានរូបរាងស្រស់ស្អាត ហើយស្មាតហ្វូនថ្នាក់ទាបជាច្រើន របស់ក្រុមហ៊ុននេះ ក៏មានរូបរាងប្រហាក់ប្រហែលគ្នាផងដែរ។ រឿងនេះ គឺពិតជាមានការភ្ញាក់ផ្អើលដែលថា ការរចនារូបរាងដ៏ល្អឥតខ្ចោះនេះ គឺដោយសារតែអ្នករចនាជាន់ខ្ពស់ជាច្រើន របស់ក្រុមហ៊ុន NOKIA ដែលបានធ្វើការនៅក្រុមហ៊ុន HMD នោះដែរ។ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវទូរស័ព្ទ Nokia 3310 និង Nokia 8110 ស៊េរីថ្មី ហើយវាក៏មានរូបរាងរចនាកាន់តែស្រស់ស្អាតថែមទៀតផង។

 image

3. បទពិសោធន៍កាមេរ៉ាដ៏អស្ចារ្យរបស់ Nokia

មានចំណុចពិសេសមួយដែលធ្វើឱ្យការលក់ស្មាតហ្វូន Nokia Lumia មានការពេញនិយមខ្លាំងនោះ គឺបទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូននេះតែម្តង។ ក្រុមហ៊ុន Nokia បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Carl Zeiss ដើម្បីផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់នូវ Lenses ដ៏អស្ចារ្យនៅក្នុងការប្រើប្រាស់។ ក្រុមហ៊ុននេះ ក៏មានផ្តល់នូវមុខងារជាច្រើន ដូចជាការផ្តោតឡើងវិញ និងគុណភាពរូបភាពកម្រិតរោងកុននៅមុនពេល ដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតបញ្ចេញនូវមុខងារទាំងនេះថែមទៀតផង។

 image

លក្ខណៈពិសេសមួយទៀតនោះ គឺការប្រើប្រាស់នូវ Pro Camera mode នៅលើស្មាតហ្វូន Lumia ក៏មានការផ្តល់នូវការកំណត់ដោយដៃទៅលើមុខងារ adjustments (ISO, shutter speed) មុនពេលដែល Android អាចប្រើប្រាស់មុខងារទាំងនេះបាន។ ហើយវាក៏មានការភ្ជាប់ជាមួយនឹង wheel-based menu ផងដែរ។ យើងធ្លាប់បានឃើញក្រុមហ៊ុន LG ក៏មានការប្រើប្រាស់នូវ UI ស្រដៀងគ្នាសម្រាប់ manual mode របស់ខ្លួននៅក្នុងរយៈពេលជាច្រើនឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន HMD Global ក៏ទិញបានប៉ាតង់ជាច្រើននេះ សម្រាប់ UI នេះ កាលពីឆ្នាំមុននេះផងដែរ។ នៅក្នុងខណៈពេលនេះ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុន HMD Nokia គឺបំពាក់នូវមុខងារ Zeiss និង Pro Camera UI  ដែលធ្លាប់បានឃើញនៅលើស្មាតហ្វូនជំនាន់មុនៗរបស់ NOKIA ផងដែរ។

 4. ការផ្តោតទៅលើការថតសំឡេង Audio Recording

ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហ្វាំងឡង់នេះ ដូចជា Lumia 1520 និង Nokia 808 គឹអាចធ្វើការថតសំឡេង audio recording ដ៏ល្អឥតខ្ចោះដោយសារតែស្មាតហ្វូនទាំងនេះ ប្រើប្រាស់នូវ multiple high-quality microphones ជាមួយនឹងការកាត់បន្ថយនូវសំឡេងរំខានពីខាងក្រៅថែមទៀតនៅពេលដែលបើកសំឡេង Loud Audio។ សម្រាប់ស្មាតហ្វូន Nokia 8 បានបង្ហាញថា ក្រុមហ៊ុន HMD Global មិនភ្លេចអំពីសមត្ថភាពនៃប្រព័ន្ធសំឡេងនេះនោះទេដោយសារតែវាមានភ្ជាប់ជាមួយនឹង microphones ចំនួន 3 និងបច្ចេកវិទ្យា Nokia’s OZO recording tech សម្រាប់ការថតសំឡេង Nokia’s OZO recording tech ថែមទៀត។ សម្រាប់ការតម្លើងនូវ Audio Setup នេះ ក៏មានការបង្ហាញនូវស្មាតហ្វូនជាច្រើនដូចជាស្មាតហ្វូន Nokia 7 Plus និង Nokia 8 Sirocco ជាមួយនឹងការផ្តល់នូវគុណភាពសំឡេង audio recording ដ៏ល្អឥតខ្ចោះសម្រាប់ការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតផងដែរ។

image

តើក្រុមហ៊ុន HMD អាចធ្វើអ្វីបានថែមទៀត?

ក្រុមហ៊ុន HMD Global មានការផ្តោតទៅលើការរចនារូបរាង និងសមត្ថភាពនៃកាមេរ៉ាជាច្រើនរបស់ស្មាតហ្វូនរបស់ខ្លួន ហើយវាមានការបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាជម្រើសដែលមានការពេញនិយមបំផុតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី 1។ ការងាររបស់ក្រុមហ៊ុននេះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ យើងដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះក៏ទទួលបាននូវឈ្មោះ Pureview ពីក្រុមហ៊ុន Microsoft និង Nokia កាលពីដើមឆ្នាំមុននេះដែលបញ្ជាក់ថា នឹងមានការពង្រឹងជាច្រើនទៅលើកាមេរ៉ាកាន់តែល្អប្រសើរជាងមុនជាមួយនឹងបច្ចេកវិទ្យាជាក់លាក់ជាច្រើន។ ស្មាតហ្វូន Nokia 8 Sirocco នេះ បានបង្ហាញអំពីការរចនារូបរាងដ៏ស្រស់ស្អាតរបស់ក្រុមហ៊ុន HMD។ ក្រុមហ៊ុន HMD គឺមានភាពជោគជ័យយ៉ាងខ្លាំងសម្រាប់ម៉ាកយីហោស្មាតហ្វូន Nokia នេះ ហើយស្មាតហ្វូនទាំងនេះ ក៏អាចធ្វើការប្រកួតប្រជែងជាមួយនឹងកាមេរ៉ារបស់ក្រុមហ៊ុន Google, Samsung, Huawei និង Apple បានផងដែរ។ យើងសង្ឃឹមថា វត្តមានរបស់ស្មាតហ្វូន Nokia ស៊េរីថ្មីដែលមានកាមេរ៉ា 5 គ្រាប់នោះគឺជាការពិត៕

 

Like and Share this page:

Related Posts


Comments